ខ្មែរណូត

ស្វែងរក

  • កីឡា

    Chelsea កំពុងពិចារណានាំយក Zidane ឫក៏ Lampard មកកាន់ទឹកដី Stamford Bridge ដើម្បីជំនួសដំណែងលោក Sarri

    BY Khmernote Media February 20, 2019
    Chelsea កំពុងពិចារណានាំយក Zidane ឫក៏ Lampard មកកាន់ទឹកដី Stamford Bridge ដើម្បីជំនួសដំណែងលោក Sarri

    ក្លឹបតោខៀវ Chelsea កំពុងពិចារណាលើអតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane និងគ្រូបង្វឹករបស់ក្លឹប Derby County លោក Frank Lampard ដើម្បីយកមកជំនួសតំណែងលោក Maurizio Sarri ដែលត្រូវបានគេរំពឹងទុកថាអាចបណ្ដេញចេញក្នុងពេលបញ្ចប់រដូវកាលនេះ។

    លោក Maurizio Sarri កំពុងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនក្នុងមួយរយៈចុងក្រោយនេះ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះដឹកនាំក្លឹបតោខៀវ Chelsea ពុំទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានធ្វើឲ្យ Chelsea ធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup កាលពីយប់ថ្ងៃច័ន្ទកន្លងទៅក្រោយចាញ់ក្លឹបបិសាចក្រហម Manchester United នៅក្នុងផ្ទះដោយលទ្ធផល 0-2។

    បន្ទាប់ពីចប់រដូវកាលនេះក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលតាមបញ្ចុះបញ្ចូលលោក Zidane ដែលចាកចេញពី Real Madrid កាលពីបញ្ចប់រដូវកាលមុនឲ្យមកដឹកនាំក្លឹបដែលកំពុងតែជួបបញ្ហាទំរង់លេងដុនដាបនេះ ប៉ុន្ដែប្រសិនបើការនាំយក Zidane មកកាន់ទឹកដី Stamford Bridge មិនជោគជ័យទេនោះ ក្លឹបយក្សរបស់ទីក្រុង London មួយនេះអាចនឹងនាំយកវីរៈបុរសរបស់គេ Frank Lampard មកដឹកនាំជំនួសលោក Sarri ខណៈដែលពេលនេះលោក Frank Lampard កំពុងតែដឹកនាំក្លឹប Derby County ក្នុងលីគលំដាប់ទី 2 របស់អង់គ្លេស។

    បុត្រ

    ប្រភព៖ Goal

    Share This Post: