មាន Ronaldo ថែមទាំង VAR មួយទៀតក៏នៅតែមិនអាចជួយឲ្យ Juventus យកឈ្នះ At Madrid បានកាលពីយប់មិញ
- February 21, 2019
នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយជំនួបគូរពិសេសរវាងក្លឹប Atletico Madrid និងក្លឹបសេះបង្កង់ Juventus បញ្ចប់ទៅដោយ Atletico Madrid បញ្ជូន Juventus ទៅអុីតាលីវិញដោយការបរាជ័យក្រោយយកឈ្នះដោយលទ្ធផល 2-0 ក្នុងទឹកដី Estadio Wanda កាលពីយប់ម្សិលមិញ។

ក្នុងជំនួបជើងទី 1 វគ្គ 16 ក្រុមចុងក្រោយពានរង្វាន UEFA Champion League រវាងម្ចាស់ផ្ទះ Atletico Madrid និង Juventus កាលពីយប់មិញនេះ ទោះបីជាម្ចាស់ផ្ទះមានឱកាសគ្រប់គ្រងបាល់និងឱកាសសុតតិចជាង Juventus យ៉ាងណាក៏ដោយ ប៉ុន្ដែទំរង់លេងរបស់ម្ចាស់ផ្ទះ AT Madrid រក្សាទំរង់លេងបានយ៉ាងល្អដោយមិនងាយបើកឲ្យក្រុមភ្ញៀវសុតបញ្ចូលទីចំគោលដៅ ដោយក្នុង 45 នាទីដំបូងក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផល 0-0។
លុះចូលដល់ក្នុងតង់ទី 2 ក្រុមភ្ញៀវ Juventus នៅតែបន្ដការសម្រុកប៉ុន្ដែនៅតែគ្មានឱកាសសុតបញ្ចូលទី AT Madrid បានរហូតដល់នាទីទី 78 ខ្សែការពារ Jose Gimenez រកគ្រាប់បាល់ដំបូងឲ្យ AT Madrid នាំមុខ Juventus ដោយលទ្ធផល 1-0 ហើយរំលងមិនទាន់បាន 5 នាទីទីស្រួលបួលផងប្រធានក្រុម Diego Godin សុតបន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ AT Madrid រក្សាលទ្ធផលនាំមុខ Juventus ដោយលទ្ធផល 2-0 រហូតដល់បញ្ចប់ការប្រកួត។

បុត្រ
- Share This Post:






