ក្លឹបធំៗនៅអឺរ៉ុបជាច្រើនបើកទ្វារចាំទទួល Rakitic ប្រសិនបើខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះសម្រេចចិត្តចាកចេញពី Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ
- February 23, 2019
ខ្សែបម្រើចាស់វស្សារបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Ivan Rakitic ត្រូវបានក្លឹបធំៗនៅអឺរ៉ុបរង់ចាំស្វារគមន៍ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ក្លឹប Bayern Munich ជឿជាក់ថាពួកគេអាចនឹងអូសទាញ Rakitic ឲ្យមកចូលរួមជាមួយនឹងពួកគេ ប៉ុន្ដែក្រោយដំណឺងចង់ចាកចេញពី Barcelona របស់ Ivan Rakitic មានក្លឹបធំៗជាច្រើននៅអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ដោយក្លឹបទាំងនោះមានដូចជា Inter Milan, PSG និង Manchester United ជាដើម។
ចំណែកឯក្លឹបអ្នកមានបារាំង PSG វិញហ៊ានផ្ដល់សំណើរដ៏ធំមួយជូន Rakitic ប្រសិនបើរូបគេងាកមកចូលរួមជាមួយនឹងក្លឹបយក្សបារាំងមួយនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ គួរបញ្ជាក់ដែរថា ដំណែងរបស់ Rakitic អាចនឹងត្រូវបាត់បង់នៅក្នុងរដូវកាលនេះ ក្រោយពេលខ្សែបម្រើ Frankie de Jong ចាកចេញពីក្លឹប Ajax មកចូលរួមជាមួយនឹង Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ស្របពេលដែល Barcelona ពេលនេះកំពុងមានខ្សែបម្រើជាច្រើនគរជើងគ្នា ហើយក៏មានខ្សែបម្រើជាច្រើនចង់ចាកចេញពី Barcelona ផងដែរដើម្បីស្វែងរកឱកាសបង្ហាញខ្លួនលើទីលានប្រកួតឡើងវិញ។

បុត្រ
ប្រភព៖ Goal
- Share This Post:






