កីឡា

លោក Felix Dalmas និយាយពាក្យ 3 ឃ្លាក្រោយពេលចាញ់ក្រុមជម្រើសជាតិថៃដោយបាល់ប៉េណាល់ទីធ្វើឲ្យកីឡាករនិងអ្នកគាំទ្រស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

BY
Khmernote Media
February 25, 2019

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិឈុតធំនិង U22 កម្ពុជាលោក Felix Dalmas បានផ្លាស់ប្ដូរទំរង់លេងទាំងស្រុងដែលស្ទើរតែមិនជឿរហូតនាំឲ្យក្រុមជម្រើសជាតិក្រោយអាយុ 22 ឆ្នាំកម្ពុជាឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយស្ទើរតែឈ្នះក្រុមជម្រើសជាតថៃទៅហើយ ប៉ុន្ដែជាអកុសលត្រូវទទួលរងបរាជ័យដោយបាល់ប៉េណាល់ទីរបស់ក្រុមជម្រើសជាតិថៃ ប៉ុន្ដែលោក Felix នៅតែសរសើរពីសមត្ថភាពរបស់កូនក្រុមលោករហូតធ្វើឲ្យលោកភ្ញាក់ផ្អើល។

ក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំរបស់កម្ពុជាក្រោមការដឹកនាំរបស់លោក Felix ក្នុងការប្រកួតពានរង្វាន់ AFF LG Cup U22 បានផ្លាស់ប្ដូរទំរង់លេងនិងរីកចម្រើនយ៉ាងខ្លាំងរហូតទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាតិនិងអន្ដរជាតិពីទំរង់លេងថ្មីរបស់លោក Felix Dalmas ដាក់ឲ្យកូនក្រុមរបស់លោកលេង។ ប៉ុន្ដែគួរឲ្យសោកស្ដាយនៅខ្វះតែបន្ដិចតែប៉ុណ្ណោះក្រុមជម្រើសជាតិកម្ពុជាស្ទើរតែអាចកែប្រែប្រវតិ្តសាស្រ្ដរបស់ខ្លួនបានហើយ ដោយអកុសលក្រុមជម្រើសជាតិក្រោមអាយុ 22 ឆ្នាំកម្ពុជាត្រូវទទួលបរាជ័យដោយបាល់ប៉េណាល់ទីកាត់សេចក្ដីបញ្ចប់ទៅដោយលទ្ធផល 3-5 ធ្វើឲ្យកម្ពុជាអស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF LG Cup U22។ ក្រោយបញ្ចប់ការប្រកួតលោក Felix Agustin Gonzalez Dalmas ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំកម្ពុជាបាននិយាយ 3 ឃ្លាថា៖

1. ខ្ញុំពិតជាមានមោទកភាពសម្រាប់កូនក្រុមរបស់ខ្ញុំ ពួកយើងគឺប្រឹងប្រែងអស់ពីសមត្ថភាពនៅថ្ងៃនេះហើយសូមប្រឹងប្រែងបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

2. សូមបងប្អូនទាំងអស់កុំផ្ដោតទៅលើលទ្ធផលតែម្យ៉ាងអ្វីដែលសំខាន់គឺផ្ដោតទៅលើការរីកចម្រើននិងការអភិវឌ្ឍន៍របស់ក្រុមយើងទាំងមូល។

3. វាជារឿងធម្មតានៅពេលដែលកីឡាករហ្វឹកហាត់ និងពេលប្រកួតគឺវាមានភាពខុសគ្នា កីឡាករទាំងអស់ត្រូវមានភាពទំនួលខុសត្រូវ និងសម្ពាធក្នុងកំឡុងពេលប្រកួត។

បុត្រ

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: