កីឡា

U22 កម្ពុជា នៅមានភារៈកិច្ចដណ្ដើមយកចំណាត់ថ្នាក់លេខ 3 ជាមួយនឹង U22 វៀតណាម នារសៀលថ្ងៃនេះ

BY
Khmernote Media
February 26, 2019

នៅក្នុងរសៀលថ្ងៃនេះក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំកម្ពុជានៅមិនទាន់បញ្ចប់ភារៈកិច្ចការប្រកួតពានរង្វាន់ AFF LG Cup 2019 ទេដោយនៅក្នុងរសៀលនេះក្រុមជម្រើសជាតិក្រោមអាយុ 22 ឆ្នាំនឹងត្រូវប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ 3 ជាមួយនឹងក្រុមជម្រើសជាតិក្រោមអាយុ 22 ឆ្នាំវៀតណាមនៅវេលាម៉ោង 3:30 រសៀលនេះ។

ក្នុងការរសៀលដណ្ដើមយកចំណាត់ថ្នាក់លេខ 3 រវាង U22កម្ពុជា និង U22វៀតណាម នេះអាចនិយាយគឺជាគូរសងសឹកព្រោះកាលពីឆ្នាំ 2017 U22កម្ពុជា បានទទួលរងបរាជ័យក្រោយថ្វីជើង U22វៀតណាម ដោយលទ្ធផល 4-1 ក្នុងព្រឹតិ្តការណ៍ Asian Games ខណៈដែលក្នុងរសៀលនេះកីឡាករ U22កម្ពុជា បានប្ដេជ្ញាថានឹងយកជ័យជំនះលើក្រុមជម្រើសជាតិ U22វៀតណាម ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ 3។ រង់ចាំមើលទាំងអស់គ្នាថារសៀលនេះវេលាម៉ោង 3:30 នាទីនៅកីឡដ្ឋានជាតិអូឡាំពិក តើក្រុមជម្រើសជាតិ U22កម្ពុជា អាចស្ដារមុខមាត់យកឈ្នះ U22វៀតណាម វិញបានទេ? កុំភ្លេចចូររួមគាំទ្រលើកទឹកចិត្តក្រុមជម្រើសជាតិអាយុក្រោម 22ឆ្នាំកម្ពុជានៅរសៀលនេះទាំងអស់គ្នា ដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគេក្នុងការយកជ័យជំនះលើក្រុមជម្រើសជាតិអាយុក្រោម22ឆ្នាំវៀតណាម។

បុត្រ

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: