ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Superhero ៤នាក់ បានចេញមុខមកសម្អាតផ្លូវមួយខ្សែនៅប្រទេសថៃ ព្រោះតែមូលហេតុមួយនេះ

    BY Khmernote Media February 26, 2019
    Superhero ៤នាក់ បានចេញមុខមកសម្អាតផ្លូវមួយខ្សែនៅប្រទេសថៃ ព្រោះតែមូលហេតុមួយនេះ

    កាលពីថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយ Superhero នៅក្នុងរឿងល្បីៗ ដែលជាជនការពារពិភពលោកបានចេញមុខមកចាប់ដៃគ្នាសម្អាតផ្លូវមួយខ្សែនៅឯខេត្ត Nakhon Pathom ប្រទេសថៃ។ ក្រុម Superhero មកពី Marvel និង DC មានដូចជា Batman, Spiderman, Captain America និង Hulk បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងមានស្នាមញញឹមពេញផ្ទៃមុខគ្រប់មនុស្សដែលបានឆ្លងកាត់ផ្លូវមួយនេះ។

    លោក Amnuay Somchan ប្រធានគ្រប់គ្រងសណ្តាប់ធ្នាប់នៅទីនោះបានរៀបរាប់ឲ្យដឹងថាពីមូលហេតុថា បុគ្គលិកសម្អាតត្រូវបំពេញតួនាទីសម្អាតផ្លូវមួយខ្សែនេះ ប៉ុន្តែពួកគេកង្វល់ថាពួកគេ និងធ្វើឲ្យមានការកកស្ទះដែលបណ្តាលឲ្យអ្នកធ្វើដំណើរមិនសប្បាយចិត្ត ដែលអាចត្រូវបានជួបការជេរ ឬស្រែកគំហកដាក់ពីអ្នកធ្វើដំណើរថែមទៀត ទើបពួកគេនឹកគិតតែងខ្លួនបែបនេះចេញមកដើម្បីបំពេញតួនាទី។

    ការគិតរបស់គេក៏បានសម្រេចជោគជ័យ ដោយអ្នកធ្វើដំណើរតាមផ្លូវស្ទើរតែ៩០ភាគរយ មានទឹកមុខញញឹមញញែមគ្រប់ពេលដែលឆ្លងកាត់ ផ្ទុយស្រឡះពីមុនដែលតែងតែស្រែកគំហកដាក់អ្នកសម្អាតដែលបង្ករឲ្យស្ទះផ្លូវ។ ពួកគេក៏បានបង្ហាញភាពរីករាយនៅពេលដែលបានឃើញស្នាមញញឹមរបស់អ្នកដំណើរទាំងនោះផងដែរ៕

    អត្ថបទ៖ មេសា
    ប្រភព៖ Khaosod

    Share This Post:
    MPO4D jitutoto mpo4d Mpoplay