កីឡា

ក្លឹបបិសាចក្រហម Manchester United នឹងត្រៀមលក់ខ្សែបម្រើ Paul Pogba នៅក្នុងរដូវក្ដៅខាងមុខនេះ

BY
Khmernote Media
March 9, 2018

យោងតាមសារពត៌មាន The Independent បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United ត្រៀមខ្លួនក្នុងការលក់ខ្សែបម្រើ Paul Pogba នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ក្លឹបបិសាចក្រហម Manchester United បានប្រកាសថានឹងគាំទ្រចំពោះចំណាត់ការណ៍របស់លោក Jose Mourinho ចំពោះការដោះដូរកីឡាករឫការលក់កីឡាករណាម្នាក់ចេញដែលមិនបានគោរពតាមផែនការរបស់លោក Jose Mourinho បានរៀបចំ។ លោក Ed Woodward ដែលជាអ្នកគ្រប់គ្រងក្លឹបបិសាចក្រហម Manchester United នឹងអោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះសម្រេចគ្រប់យ៉ាងទាំងអស់ចំពោះអនាគតកូនក្រុមរបស់លោក។

លោក Jose Mourinho អាចនឹងលក់ខ្សែបម្រើ Paul Pogba ចេញនៅក្នុងរដូវក្ដៅខាងមុខនេះ ដោយសារតែលោក Jose Mourinho មិនពេញចិត្តចំពោះខ្សែបម្រើ Pogba ដែលមិនបានគោរពតាមផែនការរបស់លោកបានរៀបចំ។

គួរបញ្ជាក់ឡើងវិញដែរថា ខ្សែបម្រើ Paul Pogba ត្រូវបានលោក Jose Mourinho ទិញពីក្លឹបសេះបង្កង់ Juventus កាលពីឆ្នាំ 2016 កន្លងមកនៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ។ គិតមកដល់ពេលនេះខ្សែបម្រើ Paul Pogba បង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United បានចំនួន 77 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 12 គ្រាប់។

បុត្រ

ប្រភព៖ Goal

Share This Post: