កីឡា

ខ្សែបម្រើ Martial និង Pogba កីឡាករពីរនាក់លក់ទៅគ្រប់លុយល្មមក្នុងការទិញ Ronaldo ត្រលប់មកវិញ

BY
Khmernote Media
March 9, 2018

កីឡាករ Anthony Martial អាចនឹងត្រូវបានក្លឹបបិសាចក្រហម Manchester United លក់ចេញនៅក្នុងរដូវកាលក្រោយនេះដើម្បីបានប្រាក់ចំណូលខ្លះ សម្រាប់ការទិញខ្សែប្រយុទ្ធ Cristiano Ronaldo ត្រលប់មកកាន់ទឹកដី Old Trafford វិញនៅក្នុងរដូវកាលក្រោយនេះ។

ក្លឹបបិសាចក្រហម Manchester United ជឿជាក់ថាពួកគេនឹងអាចទាក់ទាញខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីក្លឹបអធិរាជសរ Real Madrid ត្រលប់មកកាន់ក្លឹបបិសាចក្រហម Manchester United វិញ។ ក្លឹបបិសាចក្រហម Manchester United នឹងត្រៀមកញ្ចប់លុយ 200លានអឺរ៉ូ ក្នុងការទិញខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងរដូវក្ដៅខាងមុខនេះ ប៉ុន្ដែក្លឹបបិសាចក្រហម Manchester United ត្រូវតែលក់កីឡាករចេញខ្លះដើម្បីបានប្រាក់ចំណូលខ្លះក្នុងការទិញខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។

ខ្សែបម្រើ Anthony Martial ជាមួយនឹងខ្សែបម្រើ Paul Pogba អាចនឹងត្រូវលក់ចេញដោយលក់ Jose Mourinho នៅក្នុងរដូវកាលក្រោយនេះ បន្ទាប់ពីលោក Jose Mourinho សម្លឹងឃើញថាកីឡាករទាំងពីរនាក់នេះមិនបានលេងនិងគោរពតាមផែនការរបស់លោកដែលបានរៀបចំក្នុងការប្រកួតអោយបានត្រឹមត្រូវ។

បុត្រ

ប្រភព៖ Goal

Share This Post: