Bayern Munich មានទំនុកចិត្តខ្ពស់ក្នុងការនាំយក Lucas Hernandez មកកាន់ទឺកដីអាឡឺម៉ង់
- February 27, 2019
ក្លឹប Bayern Munich មានទំនុកចិត្តក្នុងការចុះហត្ថលេខាទិញខ្សែការពារ Lucas Hernandez របស់ Atletico Madrid នៅរដូវក្តៅនេះ យោងតាមការចុះផ្សាយរបស់សារពត៉មាន Sport Bild។

ក្លឹប Atletico Madrid បានសន្យាថាពួកគេនឹងអនុញ្ញាតឲ្យខ្សែការពារសញ្ជាតិបារាំង Lucas Hernandez ចាកចេញពីក្លឹប ប្រសិនបើ Bayern Munich ហ៊ានចំណាយលុយ 80លានអឺរ៉ូ លើខ្សែការពាររូបនេះទិញផ្ដាច់កុងត្រារបស់គេ ខណៈដែល Bayern Munich ធ្លាប់បរាជ័យក្នុងការប្រជែងទិញ Lucas Hernandez ម្ដងរួចហើយកាលពីទីផ្សារដោះដូរកីឡាកររដូវរងារខែមករាមុននេះ។
នៅក្នុងរដូវកាលនេះខ្សែការពារ Lucas Hernandez បានបង្ហាញខ្លួនឲ្យក្លឹប Atletico Madrid បានចំនួន 21 ប្រកួត ហើយរូបគេបានចូលរួមចំណែកជួយឲ្យ Atletico Madrid សុតបញ្ចូលទីបាន 1 គ្រាប់ផងដែរ។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






