កីឡា

មិនធម្មតា! ក្លឹប Leicester City ផ្ដល់លុយឲ្យគ្រូបង្វឹកថ្មី 200លានផោន សម្រាប់ទិញកីឡាករនៅក្នុងពេលបញ្ចប់រដូវកាលនេះ

BY
Khmernote Media
February 28, 2019

ក្រោយចូលមកកាន់ដំណែងថ្មីជាគ្រូបង្វឹករបស់ក្លឹប Leicester City លោក Brendan Rodgers ត្រៀមនឹងទទួលបានកញ្ចប់ទឹកប្រាក់ប្រមាណជាង 200លានផោន សម្រាប់ទិញកីឡាករក្នុងកំឡុងពេលកិច្ចសន្យារយៈពេល 3 ឆ្នាំរបស់គ្រូបង្វឹករូបនេះជាមួយនឹងអតីតម្ចាស់ពានរង្វាន់ Premier League 2015/0216។

អតីតគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool និង Celtic លោក Brendan Rodgers កំពុងសម្លឹងមើលខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth ហើយកំពុងត្រៀមទិញខ្សែប្រយុទ្ធរូបនេះមកកាន់ទឹកដី King Power នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលក្លឹប Leicester City បានផ្ដល់កញ្ចប់ថវិកាឲ្យលោក Brendan Rodgers ដល់ទៅ 200លានផោន សម្រាប់ទិញកីឡាករ។

ខ្សែប្រយុទ្ធ Callum Wilson កាលពីខែមករាកន្លងទៅធ្លាប់ត្រូវបានក្លឹបតោខៀវ Chelsea ចាប់អារម្មណ៍ហើយពេលនេះ Chelsea ហ៊ានផ្ដល់តម្លៃខ្លួនឲ្យខ្សែប្រយុទ្ធរូបនេះដល់ទៅ 40លានផោន ប៉ុន្ដែក្រោយមកដំណឹងចង់បានរបស់ Chelsea លើខ្សែប្រយុទ្ធ Wilson បានស្ងប់ស្ងាត់ឡើងវិញ។

បុត្រ

ប្រភព៖ Goal

Share This Post: