អន្តរជាតិ
រថយន្តធំបុករះរថយន្តជាច្រើនគ្រឿង ហើយជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋទៀត នៅក្រុងព្រះសីហនុ
BY Khmernote Media
February 28, 2019
ក្រុងព្រះសីហនុ-(ដំណឹងបឋម) រថយន្តធំមួយគ្រឿងបុករះប៉ះរថយន្តចំនួន៤គ្រឿង រួចជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ នៅចំណុចមុខកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ក្រោយកើតហេតុ យុវជនវយ័ក្មេងមួយរូបជាអ្នកបើកបររថយន្តធំដែលបង្កហេតុ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួននាំយកទៅដោះស្រាយតាមផ្លូវច្បាប់។ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា ក្រៅពីរថយន្តរងការខូចខាតមិនមានមនុស្សរងគ្រោះថ្នាក់ទេ ៕

ប្រភព៖ លោក Huy Bunleng







