ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសកម្ពុជា ដែលត្រូវអាមេរិកនិរទេសខ្លួនចេញពីប្រទេស ឲ្យត្រលប់មកកម្ពុជានោះ ឥលូវមានឱកាសទៅអាមេរិកវិញជួបជុំគ្រួសារហើយ

    BY Khmernote Media March 1, 2019
    បុរសកម្ពុជា ដែលត្រូវអាមេរិកនិរទេសខ្លួនចេញពីប្រទេស ឲ្យត្រលប់មកកម្ពុជានោះ ឥលូវមានឱកាសទៅអាមេរិកវិញជួបជុំគ្រួសារហើយ

    ប្រាំឆ្នាំបន្ទាប់ពីគាត់ត្រូវបាននិរទេសខ្លួនចេញពីអាមេរិកឲ្យមកទៅប្រទេសកម្ពុជាវិញ លោក Veasna Meth ត្រូវបានគេរំពឹងថា នឹងត្រលប់ទៅផ្ទះនៅកាលីហ្វ័រនីញ៉ាវិញ នៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ ដែលវាក្លាយជាការដោះលែងជនជាតិកម្ពុជាទីពីរ ឱ្យវិលត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ យោងតាមលោកស្រី Melanie Kim ជាបុគ្គលិកមេធាវីនៅមជ្ឈមណ្ឌលយុត្តិធម៌អាស៊ី-អាមេរិក បានឱ្យដឹងថា និរទេសជនដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ហើយអាចទទួលសិទ្ធិត្រឡប់ទៅវិញគឺពិតជារឿងមួយដែលកម្រខ្លាំងណាស់។

    លោក Veasna Meth ត្រូវបានគេឱ្យដឹងថា លោកគឺជាជនជាតិកម្ពុជាទី២ហើយ ដែលមានឱកាសត្រឡប់ទៅអាមេរិកវិញ បន្ទាប់ពីជនជាតិកម្ពុជាដំបូងគឺ លោក Phorn Tem ដែលបានត្រឡប់ទៅជួបគ្រួសារនៅរដ្ឋ California វិញកាលពីខែវិច្ឆិកា ឆ្នាំមុន។ លោក Veasna Meth ត្រូវបានគេឱ្យដឹងថា ត្រូវបានផ្តន្ទាទោសនៅ ឆ្នាំ២០១៣ ពីបទលបចូលទៅសហរដ្ឋអាមេរិកកាលពី ឆ្នាំ២០០៨។ ចំណែកលោក Phorn Tem វិញត្រូវបាននិរទេសចេញ ដោយសារការផ្តន្ទាទោសលើច្បាប់កម្មសិទ្ធិ ព្រោះគាត់ជាប់ទាក់ទិននឹងការលក់កញ្ឆា ប៉ុន្តែរឿងក្តីរបស់គាត់ត្រូវបានដោះស្រាយវិញនៅ ឆ្នាំ២០១៧។

    និរទេសជនកម្ពុជា ដែលបានត្រឡប់ទៅអាមេរិកវិញ ពិតជាបានផ្តល់សង្ឃឹមដល់ជនជាតិកម្ពុជាផ្សេងៗទៀត ដែលត្រូវបាននិរទេសខ្លួនចេញពីអាមេរិក។ ហើយចំពោះបុគ្គលដែលវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ បុគ្គលដែលធ្លាប់ជាអ្នករស់នៅស្របច្បាប់មុនពេលពួកគេត្រូវបានគេនិរទេស នឹងត្រូវបានទទួលឋានៈនេះឡើងវិញទាំងអស់។ នេះគឺត្រូវអរគុណដល់ការផ្លាស់ប្តូរច្បាប់ថ្មី វាត្រូវបានបង្កើតឡើងដោយការសម្រេចចិត្តរបស់តុលាការខ្ពស់ ដែលបទល្មើសមូលដ្ឋានរបស់ពួកគេប្រហែលជាមិនដល់ថ្នាក់ «និរទេសចេញ» ដូចមុនទៀតទេ៕

    លោក Veasna Meth និងក្រុមគ្រួសារ

    លោក Phorn Tem និងក្រុមគ្រួសារ

    អត្ថបទ៖ លីដា
    ប្រភព៖ nbcnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay