ខ្មែរណូត

ស្វែងរក

  • កីឡា

    PSG ចង់យកលោក Conte មកដឹកនាំ PSG នៅក្នុងរដូវកាលក្រោយនេះ

    BY Khmernote Media March 9, 2018
    PSG ចង់យកលោក Conte មកដឹកនាំ PSG នៅក្នុងរដូវកាលក្រោយនេះ

    ក្លឹបអ្នកមានបារាំង Paris Saint-Germain ត្រៀមខ្លួនក្នុងការនាំយកគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte មកកាន់ទឹកដីបារាំងនៅក្នុងរដូវកាលក្រោយនេះ។

    គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នៅក្នុងរដូវកាលនេះបានមើលឃើញអនាគតរបស់រូបលោកនៅឯកីឡដ្ឋាន Stamford Bridge ហាក់ដូចជាមិនសូវជោគជ័យ ជាពិសេសកាលពីលើកមុនលោក Antonio Conte បានសម្ដែងភាពមិនសូវសប្បាយចិត្តជាមួយនឹងក្លឹបនៅក្នុងតំបន់ទីក្រុង London ខាងលិចនេះ។

    ក្លឹបអ្នកមានបារាំង PSG នឹងត្រៀមនាំយកលោក Antonio Conte មកកាន់ក្លឹប PSG ដើម្បីត្រៀមជំនួសដំណែងលោក Unai Emery នៅក្នុងរដូវកាលក្រោយនេះ។ ការយកលោក Antonio Conte មកជំនួសដំណែងលោក Unai Emery នេះ ក្រោយពេលលោក Unai Emery បានធ្វើអោយក្លឹបអ្នកមានបារាំង PSG ធ្លាក់ចេញពីការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay