ខ្មែរណូត

ស្វែងរក

  • កីឡា

    Ramos ដាក់ Lional Messi បែកមាត់នៅចុងតង់ទី១ ក្នុងជំនួប El Clasico កាលពីយប់មិញនេះ

    BY Khmernote Media March 3, 2019
    Ramos ដាក់ Lional Messi បែកមាត់នៅចុងតង់ទី១ ក្នុងជំនួប El Clasico កាលពីយប់មិញនេះ

    ជំនួប El Clasico កាលពីយប់មិញនេះនៅក្នុងក្របខ័ណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ រវាងក្រុមអធិរាជស Real Madrid និង ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ចប់ក្នុងលទ្ធផល ១ទល់នឹង០ គឹ Barcelona ១ ហើយ ក្រុម Real madrid ០ ។ បន្ទាប់ពីការប្រកូតយប់មិញបានបញ្ចប់ទៅ ក្រុម Barcelona បានបំបែកកំណត់ត្រា El classico ដោយយកឈ្នះ Real Madrid ក្នុងទឹកដី Camp Nou ៤ ប្រកួជាប់គ្នា។

    យ៉ាងណាមិញ El Classico គឺជាការប្រកួតដ៏តានតឹងបំផុត ដោយភាគច្រើនគឺមានការពិន័យ និងប៉ះពាល់គ្នាច្រើន ជាក់ស្តែងដូចកាលពីយប់មិញមានការប៉ះគ្នារវាងខ្សែការពារ Sergio Ramos និងម្ចាស់ Ballon d’or ៥សម័យ Lional Messi ។ នៅចុងតង់ទីមួយ Messi បានចូលទៅដណ្តើមបាល់ពីខ្សែការពារ Ramos ពេលនោះ Ramos បានក្រវាសដៃត្រូវមាត់ Messi ហើយបានឈ្លោះគ្នា និងព្យាយាមតវ៉ាពីកីឡាកររបស់ Barcelona ប៉ុន្តែមិនទទួលបានការពិន័យណាមួយពីអាជ្ញាកណ្តាលនោះឡើង។ ករណីនេះដែរ អតីតគ្រូបង្វឹកក្រុម Real Madrid លោក Jose Mourinho បាននិយាយថា ខ្សែការពារបានព្យាយាមបញ្ចេញសកម្មភាពបង្ករឿង នេះបើតាមការលើកឡើង និងបន្ទោសទៅលើខ្សែការពារ Ramos បានប៉ះ Messi មុនចប់តង់ទី១។ ជារួម ការប្រកួតក្រុមទាំងពី​រកាលពីយប់មិញនេះយើងឃើញថាពុំសូវមានការឈ្លោះប្រកែកគ្នា ឬប៉ះទង្គិចគ្នាច្រើននោះទេ ដែលខុសពីការប្រកួតមុនដែលទើបនឹងបញ្ចប់នៅក្នុងពាន copa de Rey៕

    Share This Post: