យុវជនវ័យ១៩ឆ្នាំម្នាក់នេះអាចរកប្រាក់បានជាង ១ លានដុល្លារពីការលេងហ្គេម Dota 2
ម៉ាឡេស៊ី៖ យុវជនម៉ាឡេស៊ីម្នាក់ត្រូវបានគេរាយការណ៍អាចរកប្រាក់បានប្រមាណជាជាង ១ លានដុល្លារពីការលេងហ្គេម។ ក្មេងប្រុសរូបនេះមានឈ្មោះថា Yeik Nai Zheng បច្ចុប្បន្នជាមានអាយុ ១៩ ឆ្នាំ និងជានិស្សិតនៅក្នុងសាលកវិទ្យាល័យ Universiti Multimedia ក្នុងក្រុង Melaka ប្រទេសម៉ាឡេស៊ី។ Yeik Nai Zheng មានចំណាប់អារម្មណ៍ក្នុងការលេងហ្គេមតាំងពីរូបគេនៅមានអាយុ ៤ ឆ្នាំមកម្លះ ហើយនៅពេលដែលរូបគេមានអាយុ ៧ ឆ្នាំ គេបានចាប់ផ្តើមលេងហ្គេមជាច្រើនប្រភេទ។
នៅពេលគេមានអាយុ ១៣ ឆ្នាំ រូបគេបានធ្លាប់បានធ្វើការប្រកួតប្រជែងក្នុងកម្មវិធីលេងហ្គេមម្តងរួចមកហើយ និងអាចរកប្រាក់បានប្រមាណជា ១ លាន Ringgit (២៤៥,២៥០ ដុល្លារអាមេរិក)។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះរូបគេបានចូលរួមប្រកួតកម្មវិធីលេងហ្គេមជាថ្មីម្តងទៀតជាមួយនឹងមិត្តភក្តិរបស់គេ ដោយបានលេងហ្គេម Dota 2 និងទទួលបានជោគជ័យយ៉ាងធំធេង។ រង្វាន់ដែលរូបគេទទួលបានរួមជាមួយនឹងរកប្រាក់ ផ្សេងៗតាមរយៈហ្គេមនេះត្រូវបានគេរាយការណ៍មានចំនួន ៤,១៦៣,៧៥០ Ringgit (១,០២២,០៣៤ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz