អន្តរជាតិ
ស្លាប់ទាំងព្រឹក! ឡានដឹកដីព្រលះជាមួយម៉ូតូនៅសង្កាត់ចោមចៅ
BY Khmernote Media
March 4, 2019
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាមព្រឹកព្រលឹម ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខ តាកែវ 3A-1912 បានបើកបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1D-2739 បណ្តាលឲ្យបុរស២នាក់ស្លាប់បាត់បង់ជីវិត គលើគ្នាយ៉ាងអាណោចអាធម័ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ និងស្រាវជ្រាវស្វែងរកសាច់ញាតិរបស់ជនរងគ្រោះផងដែរ៕

អត្ថបទ៖ សេម
រូបភាព៖ ABC

