កីឡា

អ្នកសៀមរាបគ្នាយើងជួយស៊ែរ!! ទិដ្ឋភាពដ៏អស្ចារ្យនៃការប្រកួតពានសិស្សវគ្គផ្តាច់ព្រ័តនៅក្នុងពហុកីឡាដ្ឋានស្វាយធំខេត្តសៀមរាប

BY
Khmernote Media
March 4, 2019

ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ គឹជាការប្រកួតវគ្គចុងក្រោយនៃពានរង្វាន់សិស្សនៅក្នុងខេត្តសៀមរាប រវាងវិទ្យាល័យ១០មករា១៩៧៩ ប៉ះជាមួយវិទ្យាល័យហ៊ុនសែនសៀមរាប ដែលចាប់ផ្តើមកាលពីម៉ោង ២ និង៣០នាទីមុននេះបន្តិច។ ឥឡូវនេះការប្រកួតត្រូវបានបញ្ចប់ហើយ ដោយលទ្ធផលទាំងពីរតង់បានត្រឹម ១ស្មើ ប៉ុន្តែត្រូវបានកាត់សេចក្តីដោយបាល់១១ម៉ែត្រ។ អ្នកដែលគ្រងជើងឯកនៅក្នុងឆ្នាំ ២០១៨-២០១៩ គឺ វិទ្យាល័យ១០មករាឆ្នាំ១៩៧៩ ដែលជាម្ចាស់ពានសិស្សប្រចាំខេត្តសៀមរាបនៅឆ្នាំមុន ប៉ុន្តែអ្វីដែលយើងកត់សំគាល់នោះគឺការប្រកួតមានចំនួនសិស្សានុសិស្សរាប់ពាន់អ្នក អាចចូលដល់មុឺននាក់ បានចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ តោះចូលមកមើលរូបភាពអ្នកគាំទ្រទាំងអស់គ្នា៖

 

អត្ថបទ&រូបភាព៖ Sokunna

Share This Post: