ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបើកកង់បីប្រឡងវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ដែលមន្ទីររៀបចំ ឥលូវចេញលទ្ធផលហើយ

    BY Khmernote Media March 5, 2019
    អ្នកបើកកង់បីប្រឡងវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ដែលមន្ទីររៀបចំ ឥលូវចេញលទ្ធផលហើយ

    កាលពីថ្ងៃទី០១ ខែមីនា កន្លងទៅនេះ រដ្ឋបាលសាលារាជធានី បានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨ និង០០នាទីព្រឹក ដល់ម៉ោង ១៧ និង០០នាទីល្ងាច និងមានរយៈពេល០២ខែ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដឹកជញ្ចូនរាជធានីភ្នំពេញ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក។

    បន្ទាប់ពីដឹងពីដំណឹងវគ្គបណ្តុះបណ្តាលនេះ គេឃើញមានបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ១,៤៥នាក់បានចូលរួម។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក បងប្អូនអ្នកបើកបរត្រីចក្រយានយន្តចំនួន ២៤នាក់ បានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ ជាលទ្ឋផលបានប្រឡងជាប់ចំនួន ១១នាក់ ។ ខាងមន្ទីរក៏បានណែនាំឲ្យអ្នកបើកកង់បី ដែលប្រឡងធ្លាក់បន្តសិក្សាស្វែងយល់បន្ថែមនូវសៀវភៅច្បាប់ចរាចរផ្លូវគោក និងឯកសារសំណួរ ចម្លើយ ដែលបានចែកជូន ដើម្បីចូលរួមប្រឡងយកប័ណ្ណបើកបរម្តងទៀត៕

     

    អត្ថបទ៖ សេម
    រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay