ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញឡានរអិលថយក្រោយ ខំរត់ទៅជាន់ហ្វ្រាំង បែរច្រឡំជាន់ហ្គែរ ស្ទុះទៅបុកមនុស្សផ្ទប់នឹងជញ្ជាំងស្លាប់ភ្លាមៗយ៉ាងរន្ធត់

    BY Khmernote Media March 6, 2019
    ឃើញឡានរអិលថយក្រោយ ខំរត់ទៅជាន់ហ្វ្រាំង បែរច្រឡំជាន់ហ្គែរ ស្ទុះទៅបុកមនុស្សផ្ទប់នឹងជញ្ជាំងស្លាប់ភ្លាមៗយ៉ាងរន្ធត់

    ក្រុងព្រះសីហនុ- រថយន្តតាក់ស៊ី​មួយគ្រឿតឈប់​ដោះ​លេខ​ច្រឡំ​ដាក់​ D ឡានរអិល​ ម្ចាស់ជាន់​ហ្គែរ​ច្រឡំហ្វ្រាំង​ ស្ទុះ​ទៅ​បុក​ប្តី​ប្រពន្ធ​ពីរ​នាក់​ផ្ទប់​ជញ្ជាំង​ផ្ទះ​ ស្លាប់​ប្តី​ ប្រពន្ធ​របួស​ធ្ងន់។ យោងតាមព័ត៌មាន​ប្រចាំថ្ងៃ​របស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩:០០នាទី លើផ្លូវសេរីភាព ត្រង់ចំណុច មុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HIGHLANDER ពណ៌ គយ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1584 អ្នកបើកបរឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅដឹកភ្ញៀវពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ពេលដាក់ភ្ញៀវចុះអស់ហើយ បានទៅផ្ទះជាងជី ដើម្បីប្តូរអំពូលភ្លើង លុះដល់ចំណុចខាងលើត្រៀមចេញពីរថយន្តដោយដាក់លេខ D រថយន្តក៏រអិលថយក្រោយ អ្នកបើកបរឃើញដូចនេះស្ទុះទៅជាន់ហ្រ្វាំងច្រឡំហ្គែរទៅមុខបុកនឹងម្ចាស់តូបចំនួន ០២នាក់ប្តីប្រពន្ធផ្ទប់នឹងជញ្ជាំងផ្ទះ ជនរងគ្រោះប្តីឈ្មោះ វ៉ន វាសនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ និងប្រពន្ធឈ្មោះ ទៀង ហុង ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

    គ្រោះថ្នាក់នេះបណ្ដាលឲ្យឈ្មោះ វ៉ន វាសនា ស្លាប់នៅនឹងកន្លែងកើតហេតុបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងឈ្មោះ ទៀង ហុង រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ចំណែកអ្នកបើកបររថយន្តបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ រីឯវត្ថុតាង រថយន្ត ០១គ្រឿងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay