កីឡា

បាល់ពិតជាមូលមែន!! Real Madrid ធ្លាក់នៅវគ្គ ១៦ក្រុម ក្រោយចាញ់ Ajax ក្នុងទឹកដី ១ទល់នឹង៤

BY
Khmernote Media
March 6, 2019

ពិតជាមិនគួរអោយជឿ ថាក្រុមជើងឯកច្រើនសម័យកាល Real Madrid មួយនេះបែរជាធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយបែបនេះសោះ។ លទ្ធផលមួយនេះ ស្ទើរតែមនុស្សអ្នកគាំទ្របាល់ទាត់កន្លះពិភពលោក ភ្ញាក់ផ្អើលនៅពេលដែលក្រុមជើងខ្លាំងមួយនេះបានចាញ់នៅក្នុងទឺកដីរបស់ខ្លួនច្រើនយ៉ាងនេះសោះ។ បើនិយាយទៅក្រុមអធិរាជស Real Madrid គឺមានប្រៀបជាងដោយសារកាលពីជើងទីមួយនៅក្នុងទឹកដី Ajax បានយកឈ្នះម្ចាស់ផ្ទះ Ajax ក្នុងលទ្ធផល ២ទល់នឹង០ ប៉ុន្តែកាលពីយប់មិញនេះ នៅក្នុងទឺកដីរបស់ខ្លួនឯងបែរជាធ្វើមិនបានល្អ ដែលបណ្តាលអោយរបូតគ្រាប់បាល់យ៉ាងច្រើន នៅក្នុងលទ្ធផល ១ទល់នឹង៤។

គួរបញ្ជាក់ផងដែរថា ក្រុមអធិរាជស Real Madrid លែងមានឱកាសលើកពានអ្វីទាំងអស់ បន្ទាប់ពីចាញ់ Ajax កាលពីយប់មិញ សូម្បីតែពានក្នុងប្រទេស ឬក៏ក្រៅប្រទេសក្តី។ លើសពីនេះទៅទៀត ក្រុម Real Madrid ឈរនៅពីក្រោយក្រុមនាំមុខកំពូលតារាង Barcelona ចំនួន ១២ពិន្ទុ ខណៈដែលបានចាញ់ Barcelona ទាំងពីលើកនៅក្នុងពានរង្វាន់ Copa de Ray ប្រទេសអេស៉្បាញ៕

អត្ថបទ៖ Sokunna

Share This Post: