អបអរសាទរ!! Harry kane ជួយ Spur យ៉ាងស្រួល ដោយរកគ្រាប់អោយក្រុមទាំងជើងទី១ និងទី២ ចំនួន ៤គ្រាប់
Harry Kane បាននាំយកជ័យជំនះអោយ Spur ដើម្បីឡើងទៅវគ្គបន្តនៅក្នុងពានធំជាងគេនៅអឺរ៉ុប Champion League បន្ទាប់ពីបានយកឈ្នះ Dortmund នៅក្រៅទឹកដី ក្នុងលទ្ធផល ១ទល់នឹង០ កាលពីយប់មិញនេះ ដោយសរុបលទ្ធផលទាំងពីរជើងគឺ ៤ទល់នឹង០។ កាលពីថ្ងៃច័ន្ទនេះ គ្រូបង្វឹករបស់ Spur លោក Mauricio Pochettino បាននិយាយថា ”ពួកគេនឹងបញ្ចប់ការងាររបស់ពួកគេ” បន្ទាប់ពីយកឈ្នះក្រុមកំពូលតារាង Bundesliga ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីជើងទីមួយនៅក្នុងទឹកដី Wembley។

អ្នកនាំពាក្យរបស់ មាន់ក្នាយមាស Spur បាននិយាយថា ”កាលពីតង់ទីមួយក្រុម Dortmund បានគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុងទៅហើយ មុននឹង Harry Kane បំប៉ោងសំណាញ់ទី” ហើយបានបន្ថែមទៀតថា ”វាពិតជាលំបាកខ្លាំងណាស់នៅក្នុងស្ថានភាពបែបនេះ នៅពេលដែលអ្នកមិនច្បាស់ខ្លួនឯងថាត្រូវលេងទប់ ឬលេងសម្រុក” Kane បានបន្ថែម។ បន្ថែមពីនេះទៅទៀត នេះគឺជាលើកទីមួយរបស់ Spur ហើយដែលអាចឡើងដល់វគ្គ ៨ក្រុមចុងក្រោយបើគិតចាប់ពីឆ្នាំ ២០១០មក នៅពេលដែលគេអាចយកឈ្នះ Dortmund ទាំងក្នុង និងក្រៅទឹកដីរហូតដល់ទៅ ៤ទល់នឹង០៕
អត្ថបទ៖ Sokunna
ប្រភះ៖ ChannelNewsAsia


