កីឡា

ថា Real Madrid ទៅយ៉ាប់!! ឥឡូវ PSG រត់ទៅតាម Real Madrid ទៅទៀត ចាញ់ស្ពឹកមុខក្នុងទឹកដី និងធ្លាក់ត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ Manchester United

BY
Khmernote Media
March 7, 2019

កាលពីយប់មិញ ការប្រកួតជើងទីពីររវាងក្រុម បិសាចក្រហម និងក្រុមអ្នកមាន PSG បានបញ្ចប់នៅក្នុងលទ្ធផល ៣ទល់នឹង១។ អ្វីដែលធ្វើអោយភ្ញាក់ផ្អើលនោះគឺ ក្រុមដែលមានឱកាសច្រើនក្នុងការឡើងទៅវគ្គបន្ត បែរជាធ្លាក់ទៅវិញ។ គួរបញ្ចាក់ផងដែរថា នេះគឺជាជំនួបលើកទីពីររវាងក្រុមទាំងពីរ ដែលជើងទីមួយនៅក្នុងទឺកដី Old trafford ក្រុមម្ចាស់ផ្ទះបិសាចក្រហម បានចាញ់ ២ទល់នឹង០ ប៉ុន្តែកាលពីយប់មិញនេះ ការប្រកួតជើងទីពីរនៅទឹកដី របស់ PSG ក្រុម Manchester United បានបំបាក់មុខម្ចាស់ដោយលទ្ធផល ៣ទល់និង១ និងបានកក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយបានយ៉ាងស្រួល។

ការប្រកួតយប់មិញនេះ មានអ្នកទស្សនាផ្ទាល់នៅក្នុងពហុកីឡាដ្ឋាន Parc des Princes របស់ក្លឹប Paris st-Germain ប្រហែលជា ៥មុឺននាក់។ ការប្រកួតចាប់ផ្តើមមិនទាន់បានប៉ុន្មានផង នៅនាទីទី២ LukaKu ស៊ុតចូលបាន១គ្រាប់នាំមុខលើម្ចាស់ផ្ទះ បន្ទាប់មកនៅនាទីទី១២ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់យកស្មើវិញ ដោយកីឡាករ Juan Bernat។ នៅក្នុងតង់ទី១ដដែល កីឡាករខ្សែរប្រយុទ្ធ Lukaku បានរកគ្រាប់បាល់នាំមុខវិញនៅនាទីទី ៣០។ នៅក្នុងតង់ទីពីរលទ្ធផល ២ទល់និង១ បានអូសបន្លាយរហូតដល់ជិតចប់តង់ទៅហើយ ស្រាប់តែនៅនាទី៩០ កីឡាករខ្សែការពាររបស់ PSG បានយកដៃប៉ះបាល់ បន្ទាប់មកអាជ្ញាកណ្ដាលបានពិនិត្យប្រព័ន្ធ VAR ហើយក៏កាត់សេចក្តីអោយមានបានពិន័យ១១ម៉ែត្រកើតឡើង។ ទីបំផុតគ្រាប់បាល់ទីបីរបស់ក្រុមបិសាចក្រហមក៏បានកើតឡើង ដោយស៊ុតបាល់១១ម៉ែត្រដោយកីឡាករ Marcus Rashford។ ពេលចប់ការប្រកួត លទ្ធផលសរុបទាំងពីលើកគឺ ៣ស្មើ តែគេគិតលើគ្រាប់បាល់ក្រៅទឹកដី ក្នុងទឹកដី ដូចនេះ ក្រុមបិសាចក្រហមជាបេក្ខភាពដើម្បីឡើងទៅវគ្គបន្ត៕

អត្ថបទ៖ Sokunna

Share This Post: