ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា អាថ៍កំបាំងធ្វើឲ្យយើងជោគជ័យ គឺដៃគូជីវិត ដែលយើងរៀបការជាមួយគ្នា

    BY Khmernote Media March 30, 2019
    ការសិក្សាមួយបង្ហាញថា អាថ៍កំបាំងធ្វើឲ្យយើងជោគជ័យ គឺដៃគូជីវិត ដែលយើងរៀបការជាមួយគ្នា

    ជាទូទៅយើងតែងគិតថា មានកត្តាជាច្រើន ដែលធ្វើឲ្យយើងទទួលបានជោគជ័យក្នុងអាជីវកម្ម និងការងារ ដូចជាការខិតខំរៀនសូត្រ ការតាំងចិត្ត ការតស៊ូ អន់ធ្មត់ ឬកត្តាផ្សេងៗជាច្រើនទៀត។ ការពិតណាស់ ការជោគជ័យពិតជាមិនអាចខ្វះបាននៅកត្តាខាងលើនេះ​ តែយ៉ាងណាក្តីមានការសិក្សាមួយបានរកឃើញថា សម្រាប់ការជោគជ័យទូទៅក្នុងជីវិតវាអាចកើតឡើងបាន ដោយសារតែឥទ្ធិពលរបស់មនុស្ស ដែលយើងបានរៀបការជាមួយ។

    ការសិក្សានេះបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ ​Carnegie Mellon សហរដ្ឋអាមេរិក និងបានសិក្សាទៅលើប្តីប្រពន្ធចំនួន ១៦៣ គូផ្សេងគ្នា។ ក្នុងការសិក្សាគេបានដាក់ឲ្យមនុស្សជាច្រើនដោះស្រាយបញ្ហា និងលំហាត់ល្បងប្រាជ្ញាជាច្រើនរួមគ្នា។ លទ្ធផលបានបង្ហាញថា ប្តីប្រពន្ធណាដែលមានការសហការគ្នាបានល្អគឺទទួលបានលទ្ធផលល្អប្រសើរក្នុងការដោះស្រាយបញ្ហាខាងលើនេះ និងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនទៀតផង។ ជាច្រើនខែក្រោយមកទៀត គេបានបន្តការសិក្សាទៀតថា ប្តីប្រពន្ធជាច្រើនគូ ដែលទទួលបានរង្វាន់ មានការសប្បាយចិត្តរីករាយក្នុងការធ្វើការងាររួមគ្នា ហើយពួកគេបន្តសម្រេចធ្វើការងារជោគជ័យធំៗជាច្រើនទៀត។ ជារួមការសិក្សានេះបានទាញសេចក្តីសន្និដ្ឋានថា ប្តីឬប្រពន្ធរបស់យើង ជាកត្តាមួយជំរុញឲ្យយើងទទួលបានភាពជោគជ័យក្នុងជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ elitereaders

    Share This Post:
    MPO4D jitutoto mpo4d Mpoplay