ដំណាំកញ្ជាស្របច្បាប់ដំបូងគេរបស់ថៃចាប់ផ្តើមផ្តល់ទិន្នផលបណ្តើរៗហើយ
ថៃ៖ ប្រទេសថៃបានចាប់ផ្តើមដាំដើមកញ្ឆាសម្រាប់ការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត និងដោយស្របច្បាប់ជាផ្លូវការហើយ នេះបើយោងតាមសារព័ត៌អេឡិចត្រូនិចរបស់ថៃ COCONUTS។ ប្រភពដដែលនេះបានឲ្យដឹងបន្ថែមថា ដំណាំកញ្ជាស្របច្បាប់ដំបូងគេនេះត្រូវបានដាំដុះនៅក្នុងតំបន់ចំការ Rangsit Pharmaceutical Production Plant ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Thanayaburi ខេត្ត Pathumthani ភាគខាងត្បូងប្រទេសថៃ។
ក្នុងដំណាក់កាលដំបូងនេះថៃបានប្រើប្រាស់ថវិកាចំនួន ១០ លានបាត (៣១៥,០០០ ដុល្លារអាមេរិក) សម្រាប់ធ្វើការដាំដុះកញ្ឆាលើផ្ទៃដីចំនួន ១០០ ម៉ែត្រការ៉េ ដែលដំណាំក្នុងបរិមាណនេះអាចឲ្យគេផលិតបានប្រេងកញ្ឆាចំនួន ២,៥០០ ដប និងក្នុងមួយដបមានចំណុះ ៥ មីលីលីត្រ សម្រាប់ប្រើប្រាស់ផលិតជាថ្នាំពេទ្យ។ បន្ទាប់ពីដំណាក់កាលទីមួយនេះទទួលបានជោគជ័យ ថៃគ្រោងនឹងបន្តអនុវត្តដំណាក់កាលទី ២ ទៀត ដែលនឹងប្រើប្រាស់ថវិកាចំនួន ១៦៤ លានបាត (៥ លានដុល្លារ) ដើម្បីវិនិយោគក្នុងការដាំដំណាំកញ្ជាបន្ថែមទៀតលើផ្ទៃដី ១,០០០ ម៉ែត្រការ៉េ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃដំណាំកញ្ជាស្រប ច្បាប់ដំបូងគេរបស់ថៃដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts