កីឡា

Jame Rodriguez អាចនឹងចុះកុងត្រារយៈពេលយូរជាមួយ Bayern Munich បន្ទាប់ពីខ្ចីជើងពី Real Madrid ជិត២ឆ្នាំ

BY
Khmernote Media
March 9, 2019

កីឡាករខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Jame Rodriguez នឹងចូលរួមជាមួយក្លឹបយក្ស Bayern Munich នៅរដូវក្តៅក្រោយជាផ្លូវការក្នុងតំលៃប្រហែល ៤២លានផោន បន្ទាប់ពីបានខ្ចីជើងពីអធិរាជស Real Madrid កាលពីពីររដូវកាលមុន។ កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ជិតត្រូវបានបញ្ចប់អាណត្តិពី Bayern Manich បន្ទាប់ពីខ្ចីជើងលេងនៅទឹកដីអាឡឺម៉ង់ជិត២ឆ្នាំ នៅក្នុងទឹកដី Allianz Arena ហើយអាចនឹងត្រឡប់ទៅលេងអោយក្លឹប Real Madrid ពេលចប់រដូវកាលនេះវិញ ប្រសិនបើការចចារបរាជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ Jame មិនសូវជាសប្បាយចិត្តជាមួយក្លឹបចាស់ប៉ុន្មានទេ ហើយពេលនេះរូបគេកំពុងតែសម្លឹងមើលការចុះកុត្រារយៈពេលយូរ ជាមួយក្លឹប Bayern Marnich នៅរដូវការថ្មី៕

អត្ថបទ៖ Sokunna
ប្រភព៖ Goal.com

Share This Post: