អាចទេ!! Mourinho នឹងត្រឡប់មកដឹកនាំក្រុមអធិរាជស Real Madrid វិញ បន្ទាប់ពីគ្រូបង្វឹកចាស់នឹងត្រូវដក់ចេញបន្ទាប់ពីការប្រកួតនៅថ្ងៃសៅរ៍នេះ
- March 9, 2019
អតីតគ្រូបង្វឹករបស់បិសាចក្រហម Machester United ដែលត្រូវបានដកចេញកាលពីចុងឆ្នាំ ២០១៨ លោក Jose Mourinho គឺជាជម្រើសរបស់ក្លឹបអធិរាជសដើម្បីយកមកដឹកនាំក្រុមបណ្តោះអាសន្នរហូតដល់ចប់ការរដូវកាល បន្ទាប់ពីការប្រកួតជាមួយ Real Valladolid ថ្ងៃអាទិត្យនេះបញ្ចប់។ បន្ថែមពីនេះទៅទៀត ប្រធានក្លឹបលោក Florentino Perez និងលោក Jose Angel Sanchez បានធ្វើការប្រជុំអស់រយៈពេល ៤ម៉ោងនៅថ្ងៃព្រហស្បតិ៍នេះអំពីការសម្រេចមួយថាតើ លោក Mourinho និងក្លាយជាជម្រើសក្នុងការដឹកនាំក្លឹបបន្តរហូតដល់ចប់រដូវកាលឬយ៉ាងណា។ ហើយមួយវិញទៀត ថ្ងៃអាទិត្យពេលប៉ះជាមួយ Real Valladolid គឺជាការប្រកួតចុងក្រោយរបស់លោក Solari។
ការតែងតាំងអោយលោក Mourinho មិនមែនជាការតែងតាំងពេញសិទ្ធនោះទេ ខណៈដែរ Madrid នៅតែសង្ឃឹមថាអាចបញ្ចុះបញ្ចូលអោយលោក Zidane ត្រឡប់មកដឹកនាំក្លឹបវិញនៅរដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះហាក់ដូចជាមិនចង់ត្រឡប់មកវិញទេ ខណៈដែររដូវកាលនេះជិតនិងបញ្ចប់នៅប៉ុន្មានខែទៀតនេះ។ លោក Mourinho ត្រូវបានបើកចិត្តដើម្បីត្រឡប់ទៅកាន់ក្លឹបយក្សនៅអេស្ប៉ាញវិញ ដោយមានការចរចាទាំងសាធារណៈ និង ឯកជន ដើម្បីអោយគាត់បន្តភារៈកិច្ចពី លោក Solari មុនបិទរដូវកាលនេះ។ ប៉ុន្តែយើងមិនទាន់ច្បាស់ការ ១០០ភាគរយនោះទេ គឺមានតែរងចាំមើលទាំងអស់គ្នា៕
អត្ថបទ៖ Sokunna
ប្រភព៖ Goal.com
- Share This Post:








