ឲ្យគ្រូលើករាសី ស្តោះផ្លុំចុះឡើង ឃើញនាងសាច់សខ្ចី ទ្រាំមិនបានចាប់នាងរំលោភ
ខេត្តកំពង់ចាម៖ គ្រូទាយម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការចាប់ខ្លួន ក្រោយប៉ុនប៉ងចាប់រំលោភស្ដ្រី ដែលបានពេលហៅឲ្យមកលើករាសី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង៣០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម។ ជនសង្ស័យមានឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ចំណែកឯជនរងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។។
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ស្រោមអនាម័យចំនួន២ ចានធូបទៀនយ័នចំនួនមួយសម្រាប់ ខោអាវជនសង្ស័យ០១កំផ្លេរ ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញធ្វើការបញ្ជូនខ្លួនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕








