យន្តហោះមួយគ្រឿងហោះត្រលប់ទៅព្រលានវិញជាបន្ទាន់ ក្រោយអ្នកដំណើរម្នាក់ភ្លេចកូននៅព្រលាន
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានហោះត្រលប់ទៅកាន់ព្រលានយន្តហោះវិញជាបន្ទាន់ ក្រោយការហោះហើរបានបន្តិច ព្រោះតែមានស្រ្តីអ្នកដំណើរម្នាក់បានភ្លេចកូននៅឯព្រលានយន្តហោះ។ យន្តហោះមួយគ្រឿងនេះមានគោលដៅហោះហៅរចេញពីព្រលានយន្តហោះអន្តរជាតិ King Abdul Aziz ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ បើតាមក្រុមការងារបញ្ជាការហោះហើរបានឲ្យដឹងថា ខណៈដែលយន្តហោះបានចេញដំណើរបានតែបន្តិចស្រាប់តែ មានស្រ្តីម្នាក់ស្រែកផ្អើរឆោឡោពេញយន្តហោះថា គាត់បានភ្លេចកូនតូចម្នាក់នៅឯព្រលានយន្តហោះ។ ពេលនោះអ្នកបើកយន្តហោះបានព្យាយាមទាក់ទង់ទៅកាន់ក្រុមបច្ចេកទេសនៅឯព្រលានយន្តហោះវិញ សុំធ្វើការចុះចតជាបន្ទាន់មួយ ដើម្បីត្រលប់ទៅយកក្មេងប្រុសអាយុ ៥ ឆ្នាំ ដែលកំពុងតែរង់ចាំម្តាយ។ ហេតុការណ៍នេះ បានធ្វើឲ្យជើងហោះហើរត្រូវពន្យាពេលប្រមាណជា ១ ម៉ោង តែគ្មានការផាកពិន័យណាមួយកើតឡើងនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail