ចោរចិត្តជា សុខចិត្តប្រគល់លុយ ដែលខ្លួនប្លន់ឲ្យស្ត្រីរងគ្រោះវិញ ក្រោយឃើញក្នុងកុងធនាគារបស់នាងគ្មានលុយសូម្បីមួយសេន
ចិន៖ ចោរចិត្តល្អបានប្រគល់លុយឲ្យទៅស្រ្តីរងគ្រោះវិញគ្រប់ចំនួនក្រោយគាត់បានមើលឃើញថា នៅក្នុងគណនីធនាគាររបស់នាងគ្មានលុយទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangdong ប្រទេសចិន។ នៅក្នុងយប់កើតហេតុស្រ្តីរងគ្រោះមានឈ្មោះថា Li បានទៅដកប្រាក់ពីម៉ាស៊ីន ATM របស់ធនាគារ ICBC ចំនួន ២,៥០០ យន់ (៣៧២ ដុល្លារអាមេរិក)។ ក្រោយពេលនាងដកប្រាក់បន្តិច ស្រាប់តែមានបុរសម្នាក់ចូលទៅក្នុងទូ ATM ដែរ និងបានយកកាំបិទទៅគំរាមស្រ្តីរងគ្រោះយកលុយក្នុងដៃនាងទាំងអស់ និងថែមទាំងបង្ខំឲ្យនាងដកប្រាក់ចេញពីម៉ាស៊ីន ATM ថែមទៀតផង តែពេលដែលនាងព្យាយាមដកលុយថែមទៀតនោះបុរសជាចោរបានមើលឃើញថា ក្នុងគណនីរបស់នាងគ្មានលុយនោះទេ។ ដោយឃើញនាងគ្មានលុយដូចនេះ បុរសជាចោរនោះក៏បានប្រគល់លុយឲ្យទៅស្រ្តីរងគ្រោះវិញទាំងទឹកមុខញញឹម និងបានដើរចេញទៅបាត់។ យ៉ាងណាក្តី សកម្មភាពនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងក្រោយមកប៉ូលិសអាចកំណត់អត្តសញ្ញាណបុរសជាចោរនោះ និងតាមចាប់ខ្លួនគាត់បានទៀតផង៕

https://www.youtube.com/watch?v=5Qd08NpFuYU
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai