ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសម្នាក់រំលោភប្អូនស្រីខ្លួនឯង ហើយសម្លាប់នាងទៀត ត្រូវតុលាការផ្តន្ទាទោសដាក់គុកមួយជីវិត

    BY Khmernote Media March 12, 2019
    ក្មេងប្រុសម្នាក់រំលោភប្អូនស្រីខ្លួនឯង ហើយសម្លាប់នាងទៀត ត្រូវតុលាការផ្តន្ទាទោសដាក់គុកមួយជីវិត

    យុវជនអាយុទើបតែ ១៧ ឆ្នាំម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីរូបគេបានប្រព្រឹត្តិបទល្មើសរំលោភ ហើយសម្លាប់ប្អូនស្រីចុងរបស់គេដែលមានអាយុត្រឹមតែ ១០ ឆ្នាំ។ យុវជន ដែលជាជនល្មើសមានឈ្មោះថា​ Aidan Zellme​ រស់នៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។​ ក្មេងស្រីរងគ្រោះមានឈ្មោះថា Kiaya  ត្រូវជាប្អូនស្រីចុងរបស់ជនល្មើស និងរស់នៅក្រោមដំបូលផ្ទះតែមួយ។ ការពិតហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៧ ពោលគឺតាំងពីជនល្មើសនៅមានអាយុ ត្រឹមតែ ១៥ ឆ្នាំម្លេះ តែក្រោយពេលកើតហេតុជនល្មើសត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នសិន ហើយទើបតែថ្មីៗនេះតុលាការបានសម្រេចផ្ដទ្ទាទោសឲ្យជនល្មើលជាប់គុកអស់មួយជីវិតតែម្តង ដោយផ្អែកលើទំហំបទល្មើសជាក់ស្តែងដែលគេបានប្រព្រឹត្តិឡើង។

    តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា រូបគេគ្មានបំណងសម្លាប់ប្អូនស្រីរបស់គេឡើយ ដោយក្នុងយប់នៃថ្ងៃកើតហេតុនោះរូបគេបានព្យាយាមល្បួងឲ្យនាងព្រម រួមភេទជាមួយគេតែប៉ុណ្ណោះ តែប្អូនស្រីរបស់គេមិនព្រមទើបឈានដល់ការចាប់បង្ខំ និងជ្រុលដៃធ្វើឲ្យនាងស្លាប់តែម្តង។ ក្នុងយប់នោះកើតហេតុនោះផងដែរ ជនល្មើសបានរត់គេចខ្លួនពីផ្ទះបាត់ ហើយពីរបីថ្ងៃក្រោយមកទើបប៉ូលិសអាចឃាត់ខ្លួនគេឲ្យមកទទួលទោសតាមច្បាប់វិញបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay