ថាមិច!!អ្នកគាំទ្រ Birmingham City ដែលបានចូលទីលាន ហើយដាល់កីឡាករខ្សែបំរើ Jack Grealish របស់ Aston Villa កាលពីថ្ងៃអាទិត្យមុននេះថាគ្រាន់តែជាការលេងសើច ហើយអាចនឹងពិន័យមិនអោយចូលទស្សនានៅក្នុងស្តាត St.Andrew អស់មួយជីវិត
- March 12, 2019
កាលពីថ្ងៃអាទិត្យមុននេះ នៅក្នុងក្របខ័ណ្ឌ English Premier League ការប្រកួតរវាង Birmingham City និងAston VIlla បានបង្កអោយមានរឿងភ្ញាក់ផ្អើលជាខ្លាំងទៅលើកីឡាករខ្សែបំរើរបស់ក្រុម Aston Villa លោក Jack Grealish នៅពេលដែលមានអ្នកគាំទ្របានចូលទីលាន ហើយដាល់គាត់ពីក្រោយ ដែលបណ្តាលអោយលោកដួលនៅនឹងស្មៅ។ ការប្រកួតមិនទាន់បាន ១៥នាទីផង ស្រាប់តែមានហេតុការណ៍នេះកើតឡើង ហើយបន្ទាប់ពីឃើញរឿងបែបនេះ មិត្តរួមក្រុមរបស់ Grealish បានចូលទៅឃាត់ និងការពាររូបលោក។ ជាមួយគ្នានេះដែរ សកម្មភាពទាំងនេះ ពួកយើងកំរបានឃើញនៅលើទីលានបាល់ទាត់ណា ហើយមើលទៅដូចជាមិនសមរម្យ និងមិនគួរណាអោយកើតមានឡើងនៅក្នុងទីលានបាល់ទាត់នោះទេ។ ចំណែកឯខាងក្លឹបបាល់ទាត់ Birmingham City វិញបានចេញសេចក្តីប្រកាស ដើម្បីធ្វើការសុំទោសទៅលោក jack Grealish និងក្លឹប Aston Villa ផងដែរសម្រាប់ហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យមុននេះ។ ហើយចំពោះអ្នកគាំទ្រដែលជាអ្នកបង្ក អាចនឹងមិនអោយចូលទៅទស្សនានៅក្នុងពហុកីឡាដ្ឋាន St. Andrew របស់ Birmingham អស់មួយជីវិត។ បន្ថែមពីនេះទៅទៀត ក្លឹបនឹងគាំទ្ររាល់ការដាក់ពិន័យទៅលើជនដៃដល់ ប្រសិនបើមានចំណាត់ការណាមួយនៅក្នុងផ្លូវច្បាប់។

បន្ថែមពីនេះទៅទៀត បុរសដែលជាជនបង្ក មានឈ្មោះថា Paul Mitchell និងមានអាយុ ២៧ ឆ្នាំ បានចាប់ខ្លួនដោយប៉ូលីសនៅក្នុងថ្ងៃតែមួយបន្ទាប់ពីបង្ករួច។ មិនតែប៉ុណ្ណោះ តិចជាង២៤ម៉ោង បុរសម្នាក់នេះត្រូវបានបញ្ជូនទៅតុលាការ និងត្រូវបានចោទពីបទប្រើអំពើហិង្សា និងឈ្លានពាននៅក្នុងទីលាន។ បើយោងទៅតាមរបាយការណ៍របស់កាសែត Mirro ជនបង្កលោក Mitchell បានលើកឡើងថា ” លោកមិនបានញៀនស្រា ឬគ្រឿងញៀនអីនោះទេ ហើយពេលនោះគាត់បាននៅជាមួយឪពុករបស់គាត់ ហើយគាត់ធ្វើបែបនេះគ្រាន់តែជាការលេងសើច’‘ បន្ថែមពីនេះ គាត់ក៏បានសុំទោសផងដែរ។ ហើយចំណែកឯ កីឡាករ Jack Grealish វិញ មានការតក់ស្លុត និងភ័យខ្លាចផងដែរ ព្រោះជនបង្កអាចចូលទៅក្នុងទីលានបានយ៉ាងស្រួល ហើយចុះគាត់អាចធ្វើអ្វីបានប្រសិនបើអ្នកគាំទ្រមានអាវុធនៅក្នុងដៃ។ យើងនៅមិនទាន់ដឹងពីការកាត់សេចក្តីនៅឡើងទេ មានតែរងចាំមើលទាំងអស់គ្នា៕
អត្ថបទ៖ Sokunna
ប្រភព៖ GiveMeSport
- Share This Post:











