ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តឈៀងម៉ៃរបស់ថៃក្លាយជាតំបន់ ដែលមានខ្យល់កខ្វក់ជាងគេនៅក្នុងពិភពលោក

    BY Khmernote Media March 14, 2019
    ខេត្តឈៀងម៉ៃរបស់ថៃក្លាយជាតំបន់ ដែលមានខ្យល់កខ្វក់ជាងគេនៅក្នុងពិភពលោក

    ថៃ៖ បញ្ហាភ្លើងឆេះព្រៃបានបង្កើតឲ្យមានខ្យល់កខ្វក់គ្របដណ្តប់លើខេត្តចំនួន ៩ ក្នុងភាគខាងជើងប្រទេសថៃ ក្នុងនោះខេត្តឈៀងម៉ៃបានក្លាយជាតំបន់ ដែលមានខ្យល់កខ្វក់ជាងគេនៅក្នុងពិភពលោកទៀតផង។ បើយោងតាមសារព័ត៌មាន BANGKOKPOST បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់នៅក្នុងខេត្តឈៀងម៉ៃបានកើនឡើង ដល់កម្រិត ២៣០ ហើយនៅពេលយប់ដែលមានអាកាសធាតុត្រជាក់ខ្លាំងនោះសន្ទស្សន៍គុណភាពខ្យល់បានធ្លាក់ មកត្រឹមកម្រិត ២០០។ ខ្យល់កខ្វក់នេះគឺសំដៅលើខ្យល់ដែលមានផ្ទុកជាតិកាបូន​ឌីអុកស៊ីត និងផ្ទុកដោយធូលីដីកម្រិត PM2.5។

    រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានប្រកាសដាក់ខេត្តឈៀងម៉ៃស្ថិតនៅក្រោយការត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយបញ្ហាខ្យល់កខ្វក់នេះ។ ស្ថិតនៅក្នុងស្ថានភាពអាក្រក់នេះផងដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា គាត់នឹងចុះទៅពិនិត្យបញ្ហាខ្យល់កខ្វក់នេះនៅក្នុងខេត្តឈៀងម៉ៃ ដោយផ្ទាល់ទៀតផងនៅមុនថ្ងៃបោះឆ្នោតជាតិថៃខាងមុខនេះ។ ខាងក្រោយនេះជាតារាងបង្ហាញសន្ទស្សន៍គុណភាពខ្យល់នៅក្នុងខេត្តមួយចំនួនក្នុងប្រទេសថៃ៖

    អត្ថបទ៖ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay