ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរសង្កាត់ចោមចៅ៣ កាយសម្រាមចេញពីប្រឡាយ ក្រោយមានបុគ្គលមួយចំនួនលួចចាក់សម្រាមចូល បង្កឲ្យប៉ះពាល់សោភ័ណ្ឌភាពដងផ្លូវ

    BY Khmernote Media March 13, 2019
    អាជ្ញាធរសង្កាត់ចោមចៅ៣ កាយសម្រាមចេញពីប្រឡាយ ក្រោយមានបុគ្គលមួយចំនួនលួចចាក់សម្រាមចូល បង្កឲ្យប៉ះពាល់សោភ័ណ្ឌភាពដងផ្លូវ

    នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះអាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ រួមជាមួយកម្លាំងមន្រ្តីសង្កាត់ ឆ្លៀតពេល នាំគ្នាទៅសម្អាត កាយ បារ ស្រង់សម្រាម ពីក្នុងប្រឡាយ ត្រង់ចំណុចមុខវិទ្យាល័យ ជម្ពូវ័ន។

    សកម្មភាពស្តារកាយសម្រាមចេញពីប្រឡាយលូរធ្វើឡើងក្រោយពេលដែល ប្រឡាយបង្ហូររំដោះទឹក តាមផ្លូវជាតិលេខ៤ ខាងមុខវិទ្យាល័យជម្ពូវ័ន ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ពោរពេញដោយសម្រាម ដែលមកពីមានបុគ្គលមួយចំនួនតូចយកកាកសំណល់ទៅលួចចាក់ចូលក្នុងប្រឡាយ និងពុំមានការខ្ចប់វេច ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ អាចប៉ើងធ្លាក់ចូលក្នុងប្រឡាយ ដែលបង្កឲ្យប៉ះពាល់ សោភ័ណ្ឌភាពដងផ្លូវ កកស្ទះមុខ លូ ប្រឡាយបង្ហូររំដោះទឹក។ អាជ្ញាធរមូលដ្ឋាន នឹងបន្តបារ ស្តារសម្អាត ជាបន្តបន្ទាប់ និងក៏មានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីបញ្ហាអនាម័យ វេចខ្ចប់ និងបោះសម្រាមឲ្យបានត្រឹមត្រូវ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay