រាត្រីស្អែកនេះអ្នកមិនបានទស្សនាប្រាកដជាស្ដាយ! ក្រុមខ្លាំងប៉ះខ្លាំងនឹងធ្វើអោយរញ្ជួយពេញទីលាន T-Soccer តែម្ដងក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3
- March 10, 2018
នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យដែលរៀបចំឡើងក្រុមហ៊ុន Ganzberg Beer ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 នឹងធ្វើអោយរញ្ជួយនិងកក្រើកពេញទីលាន T-Soccer ទៀតហើយ។

នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 8 នារាត្រីថ្ងៃអាទិត្យ ទី11 ខែមីនា ស្អែកនេះអាចនឹងធ្វើអោយទស្សនិកអង្គុយមិនជាប់កៅអីក្នុងទីលាន T-Soccer តែម្ដង ដោយសារតែក្នុងរាត្រីស្អែកនេះសុទ្ធតែក្រុមខ្លាំងដែលត្រូវមកជួបគ្នានៅក្នុងការប្រកួតស្អែក។ ការប្រកួតរបស់គូរពិសេសទាំងពីរគូរស្អែកនេះនឹងធ្វើអោយទស្សនិកជនជក់ចិត្តជាមិនខាន។ កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖
ក្រុម Premium FT នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម អាណាចក្របៃតង វេលាម៉ោង 8:00 យប់
ក្រុម Down Town Sport Plus នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម បងឆើត វេលាម៉ោង 9:00 យប់
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 8 នេះនឹងចាប់ផ្ដើមនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។
កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។
របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ
- Share This Post:






