ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីប្រកាសឲ្យប្រជាជនខ្លួន ដែលបានទៅចូលរួមជាមួយក្រុម ISIS អាចត្រលប់ចូលប្រទេសវិញជាមួយលក្ខខណ្ឌពិសេសមួយនេះ

    BY Khmernote Media March 15, 2019
    ម៉ាឡេស៊ីប្រកាសឲ្យប្រជាជនខ្លួន ដែលបានទៅចូលរួមជាមួយក្រុម ISIS អាចត្រលប់ចូលប្រទេសវិញជាមួយលក្ខខណ្ឌពិសេសមួយនេះ

    ម៉ាឡេស៊ី៖ ISIS ដែលជាក្រុមឥស្លាមជ្រុលនិយម និងជាក្រុមភេរវកម្មដ៏សាហាវនោះ ត្រូវបានគេជឿថា មានបណ្តាញជាច្រើននៅតាមបណ្តាប្រទេសផ្សេងៗ ហើយសមាជិករបស់ក្រុមនេះទៀតសោធក៏មានការចូលរួមពីប្រជាជនឥស្លាម មកពីប្រទេសជាច្រើនផងដែរ។ តួយ៉ាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសថា មានប្រជាជនខ្លួនមួយចំនួនក៏បានទៅចូលរួមជាមួយនឹងក្រុម ISIS ដែរ​ហើយពេលនេះម៉ាឡេស៊ីថែមទាំងបានប្រកាសអំពាវនាវឲ្យប្រជាជនខ្លួន ដែលបានទៅចូលរួមជាមួយក្រុម ISIS ទាំងអស់នោះត្រលប់មកកាន់ប្រទេសម៉ាឡេស៊ីវិញទៀតផង។

    យ៉ាងណាក្តី​ រដ្ឋាភិបាលម៉ាឡេស៊ីមានលក្ខខណ្ឌមួយ សម្រាប់ប្រជាជនទាំងនោះ គឺត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេលមួយខែសិន។ វគ្គបណ្តុះបណ្តាលនេះមានគោល បំណង់ផ្តល់មូលដ្ឋាននៃការគិតសាជាថ្មីទៅកាន់ប្រជាជន ក៏ដូចជាលាងសម្អាតនូវមនោគមន៍វិជ្ជា ដែលក្រុម ISIS បានបណ្តុះបណ្តាល និងអប់រំទៅកាន់ពួកគេ។ គេជឿថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលជាពិសេសនេះរួច មនុស្សទាំងអស់នឹងក្លាយជាមនុស្សល្អ និងស្អប់ខ្ពើមអំពើអាក្រក់របស់ក្រុម ISIS ទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay