ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UN នឹងស្វែងរកជំនួយជាង ៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននៅក្នុងឆ្នាំ ២០២៤នេះ

    BY Liny Chan January 11, 2024
    UN នឹងស្វែងរកជំនួយជាង ៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននៅក្នុងឆ្នាំ ២០២៤នេះ

    អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយនឹងស្នើសុំថវិកាចំនួន ៣,១ពាន់លានដុល្លារដើម្បីផ្តល់ជាជំនួយហិរញ្ញប្បទានទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី១១ ខែមករានេះ។ គម្រោងខាងលើនេះត្រូវបានប្រកាសដោយលោកស្រី Edem Wosornu ដែលជានាយកផ្នែកប្រតិបត្តិការនិងតស៊ូមតិរបស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។

    លោកស្រី Edem Wosornu បានថ្លែងបញ្ជាក់ថា ដរាបណាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់គឺជំនួយផ្នែកមនុស្សធម៌នៅតែបន្តត្រូវការ ហើយការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុក៏ត្រូវតែបន្តធ្វើឡើងជាចាំបាច់ផងដែរ។ លោកស្រីបានថ្លែងបន្តទៀតថា អង្គការសហប្រជាជាតិក៏កំពុងពិចារណាអំពីគម្រោងបន្ថែមជំនួយមនុស្សធម៌នេះពីខ្ទង់ជាង ៣ពាន់លានដុល្លាររហូតដល់ជាង ៨ពាន់លាដុល្លារផងដែរ ដ្បិតចំនួនជនរងគ្រោះមានកាន់តែច្រើនហើយតម្រូវការផ្សេងៗក៏មានកាន់តែខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនថា ជំនួយខាងលើនេះគឺជាជំនួយគាំទ្រផ្នែកមនុស្សធម៌ ពោលគឺជាកញ្ចប់ជំនួយសម្រាប់ជួយពលរដ្ឋរងគ្រោះពីភ្លើងសង្គ្រាម តែមិនមែនជាកញ្ចប់ជំនួយគាំទ្រឲ្យមានការធ្វើសង្គ្រាមនោះទេ៕

    អត្ថបទ៖​ភក្តី

    ប្រភព៖ The Strait Time

    Share This Post: