ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រពៃណាស់! កុមារីកុមារានៅសៀមរាបនាំគ្នាធ្វើពិធីកោរជុក ដែលជាទំនៀមទំលាប់បុរាណរបស់ខ្មែរស្ទើរតែបាត់បង់ទៅហើយ

    BY Khmernote Media March 15, 2019
    ប្រពៃណាស់! កុមារីកុមារានៅសៀមរាបនាំគ្នាធ្វើពិធីកោរជុក ដែលជាទំនៀមទំលាប់បុរាណរបស់ខ្មែរស្ទើរតែបាត់បង់ទៅហើយ

    ពិធីកោរជុក ជាទំនៀមទម្លាប់បុរាណ ដែលស្ទើរតែបាត់បង់ទៅហើយ ចំណែកឯនៅខេត្តផ្សេងៗប្រហែលជា មិនមានពិធីនេះទៀតទេ ចំណែកនៅខេត្តសៀមរាបវិញ ពិធីនេះនៅមានតែភូមិតាមទីជនបទ មួយចំនួនតែប៉ុណ្ណោះ ពិធីនេះគេធ្វើចំពោះក្មេងប្រុស ស្រី ដែលមានអាយុមិនលើស ១៦ឆ្នាំ គេអាចធ្វើរួមគ្នា ច្រើនអ្នកក៏បាន តែធ្វើយ៉ាងណា ត្រូវមានចំនួនសេសជានិច្ច។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យោងតាមហ្វេសប៊ុកព្រះតេជគុណ Kong Chhumnam បានឲ្យដឹងថា មានកុមារាកុមារី នៅភូមិត្នោតជ្រំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានធ្វើពិធីកោរជុក ដែលជាពិធីនិម្មិតរូបនៃការ ឆ្លងវ័យមួយចូលទៅវ័យមួយទៀត ពោលគឺឆ្លងពីវ័យកុមារ ចូលទៅវ័យជំទង់។

    យោងតាមព្រះតេជគុណ Kong Chhumnam បានបញ្ជាក់ពីនិយមន័យ, គោលបំណង នៃពិធីកោរជុកនេះថា៖ ជុកគឺជាកំប៉ូតសក់ឬផ្នួងសក់នៃកុមារា-កុមារីដែលគេកោរទុកឲ្យនៅតែត្រង់បង្ហើយ។ តាមទំនៀមបុរាណគេទុកជុកឲ្យក្មេងតាំងតែពីអាយុ៣ឆ្នាំ ពិធីកោរជុកឬភាសាសាមញ្ញហៅថា កោរសក់ឬកោរកំប៉ោយ គឺជាពិធីមួយដ៏សំខាន់សម្រាប់ក្មេងដែលរៀបនឹងពេញវ័យ។ លក្ខខណ្ឌនៃពិធីកោរជុកវិញ ប្រារព្ធឡើងសម្រាប់ក្មេងតូចឬជំទង់ទាំងប្រុស-ស្រីដែលពុំទាន់ពេញវ័យនៅឡើយ ដោយពិធីនេះតែងមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើនគេក៏និយមធ្វើចូលគ្នា។ គោលបំណងនៃពិធីកោរជុកវិញ ក្រុមគ្រួសារដែលធ្វើពិធីកោរជុកសម្រាប់បុត្រធីតារបស់ខ្លួនតែងមានគោលបំណងផ្សេងៗគ្នា។ ខ្លះគឺដើម្បីប្រសិទ្ធិក្មេង ខ្លះជាការសម្តែងការតបស្នងសងគុណឪពុកម្តាយ ខ្លះដើម្បីលាបំណន់ ខ្លះចាត់ទុកជាពិធីបង្កក់ឆ្មប ខ្លះដើម្បីជាគ្រឿងមង្គលសិរីសួស្តីក្នុងជីវិតរបស់ក្មេងៗ៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay