ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បញ្ហាផ្សែង និងខ្យល់កខ្វក់នៅក្នុងភាគខាងជើងរបស់ថៃកាន់តែអាក្រក់ឡើងៗ

    BY Khmernote Media March 17, 2019
    បញ្ហាផ្សែង និងខ្យល់កខ្វក់នៅក្នុងភាគខាងជើងរបស់ថៃកាន់តែអាក្រក់ឡើងៗ

    យោងតាមមន្ទីរគ្រប់គ្រងការបំពុលបរិស្ថានថៃបានឲ្យដឹងថា បញ្ហាផ្សែងពុល និងខ្យល់កខ្វក់នៅក្នុងភាគខាងជើងរបស់ថៃ ហាក់កាន់តែអាក្រក់ឡើងៗ។ របាយការណ៍របស់មន្ទីមួយនេះបានបង្ហាញថា នៅក្នុងស្រុក Mae Sai នៃខេត្ត Chiang Rai មានផ្សែងពុល និងខ្យល់កខ្វក់កម្រិតចន្លោះពី ៧៦-២០២ មីលីក្រាមក្នុងខ្យល់មួយម៉ែត្រគូប និងមានធូលីនៅក្នុងខ្យល់កម្រិត PM ២,៥ ។ កម្រិតកខ្វក់ខាងលើនេះត្រូវបានគេចាត់ទុកថា ជាកម្រិតកខ្វក់ដ៏ខ្ពស់បំផុតមួយផងដែរ រហូតដល់គេបានចាត់ទុកថា​ខេត្តមួយរបស់ថៃ (Chiang Mai) មានកម្រិតផ្សែង និងខ្យល់កខ្វក់ជាងគេនៅលើពិភពលោកទៀតផង។

    បើតាមសារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះបញ្ហផ្សេង និងខ្យល់កខ្វក់បានកំពុងតែវាយប្រហារខេត្តជាច្រើននៅភាគខាងជើងរបស់ថៃ​ដូចជា Tak, Nan, Phayao, ​Lamphun Mae Hong Son, Chiang Rai និង Chiang Mai។ សម្រាប់រដ្ឋាភិបាលថៃវិញបានព្យាយាមស្វែងរកដំណោះស្រាយជាច្រើន ដើម្បីឆ្លើយតបទៅនឹងបញ្ហា​ តែវិធីទាំងនោះហាក់មិនអាចទប់ស្កាត់បញ្ហាធម្មជាតិមួយនេះបានឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay