ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះដល់ទៅ៤ខេត្ត មានភ្លៀងធ្លាក់ត្រជាក់ត្រជុំ ខណៈនៅភ្នំពេញ និងខេត្តមួយចំនួនធំនៅក្តៅស្ងួតហួងហែងនៅឡើយ

    BY Khmernote Media March 16, 2019
    ថ្ងៃនេះដល់ទៅ៤ខេត្ត មានភ្លៀងធ្លាក់ត្រជាក់ត្រជុំ ខណៈនៅភ្នំពេញ និងខេត្តមួយចំនួនធំនៅក្តៅស្ងួតហួងហែងនៅឡើយ

    ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនធំ និងក្រុងភ្នំពេញ កំពុងតែទទួលរងនូវធាតុអាកាសក្តៅហួសប្រមាណនោះ នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ មានតំបន់ខ្លះនៃខេត្តចំនួន៤ មានដូចជាខេត្តស្វាយរៀង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន បានទទួលនូវទឹកភ្លៀងនៅក្នុងរដូវក្តៅ។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ សូមមើលរូបភាពនៅខាងក្រោមនេះ៖

    ទិដ្ឋភាពក្រោយភ្លៀងកំរឹតមធ្យមនៅ ស្រុករមាសហែក ខេត្តស្វាយរៀង

    ភ្លៀងកម្រិតខ្សោយនៅ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់

    ភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមនៅ ស្រុកកំរៀង និងស្រុកបាណន់ ខេត្តបាត់ដំបង

    ភ្លៀងធ្លាក់បង្គួរ នៅផ្នែកខ្លះនៃក្រុងប៉ៃលិន ខេត្តប៉ៃលិន

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay