ខ្មែរណូត

ស្វែងរក

  • កីឡា

    បិសាចក្រហមអស់ឱកាសលើកពានមួយបាត់ បន្ទាប់ពីចាញ់ Wolves ក្នុងពាន FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅ

    BY Khmernote Media March 18, 2019
    បិសាចក្រហមអស់ឱកាសលើកពានមួយបាត់ បន្ទាប់ពីចាញ់ Wolves ក្នុងពាន FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅ

    កាលពីថ្ងៃសៅរ៍កន្លងទៅនេះមានការប្រកួតពាន FA Cup ដែលក្រុម Wolverhamton Wanderers បើកទ្វារពហុកីឡាដ្នាន Molineux ដើម្បីស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United។ អ្វីដែលមិនគួរអោយជឿ ក្រុមភ្ញៀវដែលជាក្រុមខ្លាំង និងទទួលបានជោគជ័យមែនទែនទាំងក្នុងលីគ និងពានអឺរ៉ុប Manchester United អស់ឱកាស ដើម្បីឡើងទៅវគ្គបន្តនៅក្នុងពាន FA Cup បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល ២ទល់នឹង១។ នេះគឺជាលើកទីមួយហើយដែលក្រុម Manchester United ចាញ់នៅក្រៅទឹកដី ចាប់តាំងពីលោកគ្រូបង្វឹក Solskjaer ចូលមកជំនួសលោក​ Jose Mourinho នៅក្នុងខែធ្នូ ហើយក៍បានចាញ់ Arsenal មួយដងរួចមកហើយនៅក្នុងទឹកដី Old Trafford ក្នុងក្របខ័ណ្ឌ English Premier League កាលពីថ្ងៃអាទិត្យមុន។

    បន្ទាប់ពីការប្រកួតបញ្ចប់ លោកអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Solskjear ក៏បានលើកឡើងថា ”នេះគឺជាការលេងដ៏អាក្រក់បំផុតតាំពីយើងធ្លាប់លេងកន្លងមក” . ហើយលោកក៏បានបន្ថែមទៀតថា ”ពួកយើងចាប់ផ្តើមលេងរៀងយឺតមែនទែន ហើយាការគ្រប់គ្រងបាល់ដូចជាមិនសូវល្អ និងមិនរហ័សគ្រប់គ្រាន់នោះទេ ដូច្នេះហើយវាគឺជាការខកចិត្តរបស់ពួកយើង”។ ទោះបីជាយ៉ាងណាក៏ដោយ United នៅមានភារៈកិច្ចជាច្រើនទៀតមិនថាការប្រកួតនៅក្នុងលីគ និងការប្រកួតនៅក្នុងក្របខ័ណ្ឌ Uefa Champion League នោះទេ ហើយជាពិសេសនោះគឹ ពួកគេត្រូវប៉ះជាមួយក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona នៅក្នុងខែមេសានេះផងដែរ នៅក្នុងវគ្គ៨ក្រុមចុងក្រោយ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ BBC Sports

    Share This Post: