ពិតជាស្មោះស្ម័គ្រជាមួយ Dortmund មែន! Marco Reus ចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយ Dortmund ដល់ឆ្នាំ 2023
- March 10, 2018
ខ្សែបម្រើប្រយុទ្ធ Marco Reus បានចុះហត្ថលេខាពង្រើកកុងត្រាថ្មីរបស់រូបគេជាមួយនឹងក្លឹប Borussia Dortmund ដល់ឆ្នាំ 2023។

ខ្សែបម្រើប្រយុទ្ធ Marco Reus ពិតជាស្មោះស្ម័គ្រជាមួយនឹងក្លឹប Borussia Dortmund មែន ទោះបីជាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ក៏ដោយ ក៏រូបគេមិនចាកចេញទៅណាឆ្ងាយពីក្លឹប Dortmund ដែរ។ ខ្សែបម្រើ Marco Reus ត្រូវបានក្លឹបធំៗនៅក្នុងប្រទេសអង់គ្លេសមានដូចជា Arsenal, Tottenham Hotspur និង Manchester United បានទាក់ទងរូបគេអោយចេញពីក្លឹប Dortmund ដើម្បីមកលេងក្នុងលីគកំពូល Premier League ក្នុងកំឡុង Reus កំពុងតែមានបញ្ហារបួស ប៉ុន្ដែការប៉ុនប៉ុងចង់របស់ក្លឹបទាំងអស់នោះត្រូវបរាជ័យ ដោយសារតែ Reus មិនចង់ចាកចេញពី Dortmund ឡើយ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន ខ្សែបម្រើ Marco Reus បាននិយាយថា៖ គាត់បានពាក់អាវរបស់ Dortmund កាលពីឆ្នាំ 2012 មក។ គាត់សប្បាយចិត្តនិងមានមោទនភាពក្នុងការពាក់អាវនេះបន្ដ។ Dortmund គឺជាផ្ទះរបស់គាត់និងជាក្លឹបរបស់គាត់។ Marco Reus គាត់មានក្ដីស្រមៃតាំងពីក្មេងថាចង់ពាក់អាវពណ៌លឿងនិងខ្មៅហើយលេងបាល់អោយក្លឹប Dortmund។ ពាក្យចុងក្រោយរបស់ Marco Reus គាត់បាននិយាយថា៖ គាត់ចង់ផ្ញើអនាគតរបស់គាត់នៅជាមួយ Dortmund រហូត។

- Share This Post:






