អន្តរជាតិ

ជប៉ុនអនុញ្ញាតឲ្យស្រ្តីចូលរួមក្នុងពិធីបុណ្យ “បុរសអាក្រាតកាយ” ជាលើកដំបូងក្នុងរយៈពេល ១,២៥០ឆ្នាំ

BY
Pheakdey
February 23, 2024

ជប៉ុន៖ ប្រទេសជប៉ុនបានប្រារព្ធពិធីបុណ្យប្រចាំឆ្នាំមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈម្សិលមិញនេះ ដោយពិធីបុណ្យនោះមានឈ្មោះថា “ពិធីបុណ្យអាក្រាតកាយ” (Naked Festival) ឬជាទូទៅគេស្គាល់ថាជាពិធីបុណ្យ “បុរសអាក្រាតកាយ” ខណៈពិធីបុណ្យដ៏កម្រមួយនេះមានអាយុកាល ១,២៥០ឆ្នាំមកហើយ។ តាមទំនៀមទម្លាប់នាពេលកន្លងមក គឺពិធិបុណ្យមួយនេះអនុញ្ញាតឲ្យតែក្រុមពលរដ្ឋជាបុរសចូលរួមប៉ុណ្ណោះ ហើយមនុស្សស្រី គឺត្រូវបានហាមឃាត់ដោយផ្អែមតាមត្រណមតាមបែបជំនឿសាសនា។

យ៉ាងណាក្តី កាលពីថ្ងៃម្សិលមិញនេះ គេបានប្រទះឃើញមានក្រុមមនុស្សស្រីជាច្រើននាក់បានចូលរួមក្នុង “ពិធីបុណ្យអាក្រាតកាយ” ជាលើកដំបូង ដោយក្រុមស្រ្តីទាំងនោះបានស្លៀកខោខ្លីពណ៌ស ពាក់អាវពណ៌ស្វាយ នាំគ្នាដើរសូត្រធម៌ជាធម្មតា និងថែមទាំងកាន់ដើមឬស្សីដ៏ធំមួយជាតង្វាយទៀតផង។ សូមបញ្ជាក់ជូនថា បើទោះជាមានឈ្មោះថា “ពិធីបុណ្យអាក្រាតកាយ” ក៏ពិតមែន តែក្រុមបុរសដែលបានចូលរួមក្នុងពិធីបុណ្យកាលពីម្សិលមិញនេះ គឺត្រូវបានគេតម្រូវឲ្យស្លៀកខោខ្លីស្រដៀងទៅនឹងឈុតរបស់កីឡាករស៊ូម៉ូដែរ ខណៈកាលពីអតីតកាល គឺក្រុមអ្នកចូលរួមជាបុរសទាំងអស់តម្រូវឲ្យដោះខោអាវចោលទាំងអស់តែម្តង។​ សូមបញ្ជាក់ជូនផងដែរថា ការអនុញ្ញាតឲ្យស្រ្តីចូលរួមក្នុងពិធីបុណ្យខាងលើនេះ គឺត្រូវបានធ្វើឡើងដោយគោរពតាមយន្តការ “សមភាពយេនឌ័រ” ដែលជាគោលការណ៍លើកកម្ពស់ឲ្យបុរសនិងស្រ្តីមានសិទ្ធស្មើគ្នាក្នុងការចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time 

Share This Post: