កីឡា

Ronaldo អាចចូលលេងធម្មតានៅប្រកួតបន្ទាប់ពេលប៉ះជាមួយ Ajax ក្នុងពាន UCL ក្រោយ UEFA សម្រេចចិត្តបែបនេះ

BY
Khmernote Media
March 22, 2019

កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ មានការប្រកួតនៅក្នុងពានធំលំដាប់ទីមួយនៅអឺរ៉ុប Champion League នៅជើងទីពីររវាង Juventus និងAtletico Madrid ដែលកាលនោះ Juventus យកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល ៣ទល់នឹង០ ។ ហើយគ្រាប់បាល់ទាំងបីរកបានដោយកីឡាករសញ្ជាតិប៉ុកទុយហ្គាល Christiano Ronaldo ដែលធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលជើងទីមួយនៅក្នុងទីក្រុង Madrid បានចាញ់ក្រុម At. Madrid ក្នុងលទ្ធផល ២ទល់នឹង០។ បន្ទាប់ពីស៊ុតបញ្ចូលទីនៅជើងទីពីរនៃការប្រកួតរវាង Juventus នឹង AT. Madrid កីឡាករ Ronaldo បានបញ្ចេញកាយវិការ ឬការអបអរគ្រាប់បាល់ហាក់ដូចជាឌឺដងអោយអ្នកចាត់ការទូទៅរបស់ក្រុម At. Madrid លោក Siemon ដោយការធ្វើនេះគឺស្រដៀងនូវអ្វីដែលលោក Siemon បានធ្វើនៅពេលដែលកូនក្រុមយកឈ្នះនៅក្នុងជើងទីមួយក្នុងទីក្រុងម៉ាដ្រីតផងដែរ។

គួរបញ្ជាក់ផងដែរថា Uefa បានបើកការអង្គេតពីរឿងនេះផងដែរ បន្ទាប់ពីបង្ហាញសកម្មភាពមិនល្អនេះ ហើយ UEFA បានសម្រេចចិត្តថានឹងស្រាវជ្រាវពីរឿងនេះ ហើយអាចនឹងពិន័យមិនអោយ Ronaldo លេងនៅវគ្គ៨ក្រុមចុងក្រោយ ខណៈដែលត្រូវប៉ះ Ajax។ ប៉ុន្តែពេលនេះច្បាស់ការហើយថា Ronaldo មិនបានពិន័យមិនអោយចូលរួមប្រកួតជាមួយ Ajax នោះទេ ដោយគ្រាន់តែពិន័យជាលុយចំនួន ២មុឺនផោនតែប៉ុណ្ណោះ។  បន្ថែមពីនេះទៅទៀត លោក Diego Simeone ក៏ត្រូវបានពិន័យដូចគ្នា បន្ទាប់ពីធ្វើកាយវិការមិនល្អដូចគ្នា បន្ទាប់ពីកីឡាករ Jose Gimenez ស៊ុតចូលនៅក្នុងជើងទី១។ នេះគឺជាដំណឹងល្អសម្រាប់អ្នកគាំទ្រក្រុមសេះបង្កង់ Juventus និងកីឡាករ Ronaldo ហើយតែប៉ុណ្ណេះដឹងតែល្អមើលហើយគ្នាយើង៕


អត្ថបទ៖ សុគុណា
ប្រភព៖ GiveMeSports

Share This Post: