កីឡា

កំពុងតែយ៉ាប់ផង!! យប់មិញនេះ Courtois អោយកាដូ១គ្រាប់ទៅ Russia ក្នុងវគ្គជម្រុះពានអឺរូ ២០២០

BY
Khmernote Media
March 22, 2019

អ្នកចាំទីវ័យក្មេងសញ្ជាតិប៊ែលហ្សិក Thibaut Courtois បានកំពុងតែសម្រាកពីក្រុម Real Madrid ដើម្បីចូលរួមជាមួយជម្រើសជាតិ ខណៈដែល Zinedine Zidane វិលត្រលប់មកកាន់ទីក្រុង Real Madrid វិញដើម្បីដឹកនាំបន្តពីអតីតអ្នកចាត់ការទូទៅលោក Salori។ អ្នកចាំទីសញ្ជាតិប៊ែលហ្សិករូបនេះបានអង្គុយនៅក្នុងកៅអីបម្រុងនៅពេលដែលក្រុម Real Madrid ឈ្នះ Celta Vigo ២ទល់នឹង០ កាលពីអាទិត្យមុន ដោយបានដាក់កីឡាករ Keylor Navas ជាជម្រើសទី១វិញ។ បន្ថែមពីនេះទៅទៀត កីឡាករសញ្ជាតិកូស្តារីកា រូបនេះធ្លាប់ជាកូនក្រុមសំណព្វចិត្តរបស់លោក Zidance កាលពីលើកមុនដែលគាត់បានដឹកនាំ Real Madrid ឈ្នះពាន Champion League ៣ដងផងដែរ។ នេះគឺមិនមែនជារឿងងាយស្រួលទេក្នុងការប្រជែងគ្នាយកជម្រើសទីមួយនៅក្នុងក្លឹបធំមួយនេះ ដោយពួកគេត្រូវតែព្យាយាមធ្វើអោយបានល្អ និងខំអោយដល់កំរិតកំពូល។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Courtois នៅតែជាវីរៈបុរសសម្រាប់ប៊ែលហ្សិកនៅពេលដែលលេងក្នុង World Cup ដូច្នេះកីឡាកររូបនេះនៅតែមានឱកាសក្នុងការទាក់ទាញចំនាប់អារម្មណ៍របស់លោក Zidane នៅក្នុងពានអឺរូ ២០២០ ពេលប៉ះ រុស្សី។ ប៉ុន្តែកីឡាករចាំទីវ័យក្មេងរូបនេះ បានបង្កកំហុសនៅក្នុងតង់ទីមួយ និងបានជូនកាដូអោយរុស្សីមួយគ្រាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្លួន។ ថែមពីលើនេះទៅទៀត Courtois ទទួលបាល់ពីខ្សែការពារ ហើយបានបណ្តើរបាល់ដើម្បីទាត់ឡើង បន្ទាប់មកក៏ដណ្តើមបានដោយខ្សែប្រយុទ្ធរបស់រុស្សី និងស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Denis Cheryshev។ ទោះបីជាយ៉ាងណាក៏ដោយ ប៊ែលហ្សិកនៅតែធ្វើបានល្អ និងយកឈ្នះរុស្សីក្នុងលទ្ធផល ៣ទល់នឹង១៕

អត្ថបទ៖ សុគុណា
ប្រភព៖ GiveMeSports

Share This Post: