រថយន្ត

រថយន្តម៉ាក់ Volvo ស៊េរីថ្មីនឹងបំពាក់បច្ចេកវិទ្យាអាចដឹងថា អ្នកបើកបរស្រវឹង ឬក៏អត់ ថែមទៀតផង

BY
Khmernote Media
March 23, 2019

រថយន្តម៉ាក់ Volvo ស៊េរីថ្មីទាំងអស់នឹងត្រូវបំពាក់នូវប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកបើកបរ ដែលស្រវឹង ឬខ្វះការប្រុងប្រយ័ត្នដោយប្រស្វ័យប្រវត្តិ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌អេឡិចត្រូនិចអង់គ្លេស DAILYMAIL។ តំណាងរបស់ក្រុមហ៊ុនបា​នបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២១ ទៅរថយន្ត Volvo នឹងបំពាក់នូវបច្ចេកវិទ្យា កាមេរ៉ា និង Sensor ទំនើបៗ ដែលអាចកំណត់បានថា អ្នកបើកបរប្រវឹងស្រាឬអត់។

ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនេះ រថយន្តអាចផ្តល់សញ្ញាប្រាប់ថា អ្នកកំពុងបើកបរលើសល្បឿនកំណត់ រថយន្តអាចបន្ថយល្បឿនដោយខ្លួនឯង ក្នុងករណីមានសញ្ញាគ្រោះថ្នាក់ ឬរថយន្តអាចឈប់តែម្តងពេល ដែលអ្នកបើកបរបាត់បង់ស្មារតី ឬលែងមានការឆ្លើយតបទៅនឹងប្រព័ន្ធចាប់សញ្ញារបស់រថយន្ត។ ជាងនេះទៅទៀតកាំមេរ៉ា និងបច្ចេកវិទ្យាក្នុងរថយន្តក៏អាចពិនិត្យដឹងដែរថា អ្នកបើកបរកំពុងតែធុញទ្រាន់ក្នុងការបើកបរដែរឬទេ ឬពេលលោកអ្នកភ្លេចខ្លួនចុចលេងទូរស័ព្ទក្នុងពេលបើកបរនោះរថយន្តនឹងផ្តល់សញ្ញាព្រមានភ្លាម។

លក្ខណៈពិសេសមួយទៀតរបស់រថយន្តគឺលោកអ្នកអាចកំណត់ល្បឿនអតិបរិមាក្នុងការបើកបរបាន ដូចនេះពេលលោកអ្នកស្រវឹង ឬពេលឲ្យកូនបើករថយន្តនោះ លោកអ្នកអាចកំណត់ឲ្យរថយន្តបើកបានលឿនបំផុតក្នុងល្បឿនប៉ុណ្ណាក៏បានដែរ។ គេរំពឹងថា រថយន្ត Volvo សេរីថ្មីនឹង អាចជួយការបន្ថយករណីគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: