Raheem Sterling រកបាន Hat-Trick ជួយអង់គ្លេសកាលពីយប់មិញ យកឈ្នះ សាធារណៈរដ្ឋCzech ៥ទល់នឹង០ ក្នុងវគ្គជម្រុះពានអឺរ៉ូ ២០២០
- March 23, 2019
Raheem Sterling ជាកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសបានចូលរួមលេងជាមួយជម្រើសជាតិកាលពីយប់មិញនៅក្នុងពហុកីឡាដ្ឋាន Wembley ក្នងការប្រកួតជម្រុះវគ្គក្នុងពូលនៃពានអឺរ៉ូឆ្នាំ ២០២០។ កាលពីមុនគាត់គ្រាន់ជាក្មេងដែលអង្គុយមើល Wembley នៅតាមបង្អួចក្នុងផ្ទះរបស់គាត់តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ Raheem Sterling បានធ្វើអោយអ្នករាល់គ្នាសំលឹងមើលគាត់បង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ។ គួរបញ្ជាក់ផងដែរ ថាអង់គ្លេសបានឡើងដល់វគ្គ៤ក្រុមចុងក្រោយនៅក្នុងពានបាល់ទាត់ពិភពលោកកាលពីឆ្នាំមុនក្នុងប្រទេសរុស្សី និងជោគជ័យក្នុងលីគក្រុមពានរបស់ប្រទេស ហើយធ្វើបានយ៉ាងល្អក្នុងការស្វាគមន៍ក្រុមភ្ញៀវ សាធារណៈរដ្ឋ Czech ដោយបញ្ចប់ក្នុងលទ្ធផល ៥ទល់នឹង០។ នៅក្នុងតង់ទី១ Sterling បើកឆាករកគ្រាប់បាលបានមុនគេនៅនាទីទី ២៤ និងមួយគ្រាប់ទៀតដោយ Harry Kane ដោយបាល់ប៉េណាទី។ បន្ទាប់មកនៅក្នុងតង់ទីពី Sterling ដដែលរកបាន២គ្រាប់ទៀតនៅនាទី ៦២ និង៦៨ និងជិតចប់ការប្រកួតកីឡាករខ្សែការពាររបស់សាធារណៈ Czech ធ្វើអោយចូលទីខ្លួនឯងនៅនាទីទី ៨៤។
មិនតែប៉ុណ្ណោះកាលពីយប់មិញនេះមានការចូលរួមពីកីឡាករវ័យក្មេងរបស់អង់គ្លេសជាច្រើនដូចជា Marcus Rashford និង Luke Shawរបស់បិសាចក្រហម ក៏ដូចជា Sterling របស់គ្រូបង្វឹកជម្រើសជាតិអង់គ្លេស Jaroslav Silhavy ដើម្បីជួយអោយក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះគ្រាប់បាល់ជាច្រើន។ បន្ថែមពីនេះទៅទៀត Sterling បានជួយអោយក្រុម Manchester city នាំមុខនៅកំពូលតារាង English Premier League ហើយគាត់បានកត់សម្គាល់ខ្លួនគាត់ថាជាកីឡាករដែលមានគុណភាពម្នាក់។ នាពេលបច្ចុប្បន្ននេះ កីឡាករជម្រើសជាតិអង់គ្លេសពោរពេញដោយកីឡាករដែលមានសមត្ថភាពក្មេងៗជាច្រើន និងកីឡាករទាំងនោះកំពុងតែប្រកបអាជីពជាកីឡាករបាល់ទាត់នៅក្នុងក្លឹបធំៗជាច្រើនក្នុងទ្វីបអឺរ៉ុប៕
អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com
- Share This Post:












