ខ្មែរណូត

ស្វែងរក

  • កីឡា

    អ្នកណាចង់ឃើញ Idol របស់ខ្លួនអាចសន្សំលុយទិញសំបុត្រយន្តហោះពីឥឡូវទៅ!! ក្លឹបធំៗដូចជា Spur, Inter Milan, Manchester United, Juventus… នឹងហោះមកប្រទេសសឹង្ហបុរីដើម្បីចូលរួមលេងពាន International Champions Cup នៅក្នុងខែកក្កដាខាងមុខនេះ

    BY Khmernote Media March 27, 2019
    អ្នកណាចង់ឃើញ Idol របស់ខ្លួនអាចសន្សំលុយទិញសំបុត្រយន្តហោះពីឥឡូវទៅ!! ក្លឹបធំៗដូចជា Spur, Inter Milan, Manchester United, Juventus… នឹងហោះមកប្រទេសសឹង្ហបុរីដើម្បីចូលរួមលេងពាន International Champions Cup នៅក្នុងខែកក្កដាខាងមុខនេះ

    មានការរាយការណ៍ពីប្រទេសសឹង្ហបុរីបានអោយដឹងថា មានក្លឹបធំៗចំនួនបួននឹងហោះមកកាន់ប្រទេសសឹង្ហបុរីមានដូចជា ក្លឹបសេះបង្កង់ Juventus មាន់ក្នាយមាស Tottenham Hotspure ក្លឹប Inter Milan និងក្លឹបបិសាចក្រហម Manchester United បានយល់ព្រមចូលរួមលេងពានជើងឯកអន្តរជាតិក្នុងប្រទេសសឹង្ហបុរី (International Champions Cup) និងបានប្រកាសនៅថ្ងៃនេះតែម្តង (២៧ ខែមិនា)។ នៅក្នុងនោះដែរ មានពីរប្រកួតនឹងត្រូវលេងនៅក្នុងពហុកីឡាដ្នានជាតិរបស់ប្រទេសសឹង្ហបុរី ដោយក្រុមបិសាចក្រហមប៉ះជាមួយក្រុម Inter នៅថ្ងៃទី២០ ខែកក្កដា ហើយក្រុមសេះបង្កង់ Juventus នឹងត្រូវជួបជាមួយក្រុមមាន់ក្នាយមាស Tottenham Hotspur នៅក្នុងថ្ងៃទី២១ខែកក្កដា និងត្រូវចាប់ផ្តើមលេងនៅម៉ោង ៧និង៣០នាទី។

    ទោះបីជាយ៉ាងណាក៏ដោយគណកម្មការរៀបចំការប្រកួតមិនទាន់បញ្ជាក់ដែលទេថា ក្រុមទាំងអស់នឹងនាំយកកីឡាករឈុតធំទាំងអស់របស់ពួកគេមកកាន់ប្រទេសសឹង្ហបុរីឬយ៉ាងណានោះទេ។ ហើយអាចនឹងមានកីឡាករល្បីៗមួយចំនួនដូចជា Chirstiano Ronaldo មកពីក្រុមJuventus, Henry Kane និង Son Heung-min មកពីក្រុមSpurs, កីឡាករ Radia Nainggolan មកពីក្រុម Inter និងកីឡាករ Paul Pogba និងRomelu Lukaku របស់ក្រុមបិសាចក្រហម Manchester United។ មិនតែប៉ុណ្ណោះការបើកព្រឹត្តការណ៍នៃពានរង្វាន់នេះនឹងមានការចូលរួមពី អតីតកីឡាកររបស់ក្រុមបិសាចក្រហម Dwight Yorke, Francesco Toldo របស់ក្រុម  Inter, Fabrizio Ravanelle របស់ក្រុម Juventus ហើយនិង Teddy Sheringham របស់ក្រុម Spurs ផងដែរ។ សរុបមក មានក្រុមចំនួន១២ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ ICC នេះដែលពួកគេមកពីជំុវិញពិភពលោកមុននឹងការចាប់ផ្តើមរដូវកាលថ្មី ២០១៩-២០២០ របស់ទ្វីបអឺរ៉ុប៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ ChannelNewsAsia

    Share This Post: