កីឡា

Man City ប្រកាសខ្លួនចូលរួមប្រជែងគ្នាដណ្ដើម Neymar ដែរនៅក្នុងរដូវកាលក្រោយនេះ

BY
Khmernote Media
March 12, 2018

ក្លឹបមេឃខៀវ Manchester City និងក្លឹបបិសាចក្រហម Manchester United នឹងចូលរួមប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធ Neymar របស់ក្លឹបអ្នកមានបារាំង PSG បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនថា Neymar នឹងចាកចេញពីក្លឹប PSG ពេលបញ្ចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងត្រូវបានមនុស្សជាច្រើនយល់ថារូបគេកំពុងមានការមិនសប្បាយចិត្តជាមួយនឹងក្លឹបអ្នកមានបារាំង PSG ហើយចង់ចាកចេញពីទឹកដីបារាំងនៅក្នុងរដូវកាលកក្រោយនេះ បន្ទាប់ពីរួមរស់ជាមួយនឹង PSG បាន 1 រដូវកាល។

ទោះបីជា Manchester City និង Manchester United កំពុងប្រជែងគ្នាដណ្ដើម Neymar ក៏ដោយ ប៉ុន្ដែខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ហើយ Neymar ក៏សង្ឃឹមថានឹងអាចផ្ទេរចេញពី PSG ទៅកាន់ក្លឹបអធិរាជសរ Real Madrid ដែរនៅក្នុងរដូវកាលក្រោយ។

យោងតាមការរាយការណ៍មួយបានអោយដឹងថា៖ Neymar អាចនឹងជ្រើសរើសយកក្លឹប Manchester City ជាជម្រើសទី 2 ប្រសិនបើរូបគេផ្ទេរចេញពី PSG ទៅកាន់ទឹកដី Santiago Bernabeu មិនបានសម្រេច។

បុត្រ

ប្រភព៖ Goal

Share This Post: