អន្តរជាតិ
ដុតកំទេចចោល ទ្រូងទា សាច់ជ្រូកកញ្ចប់ និងពោះគោ ជាង១០០គីឡូ នាំចូលខុសច្បាប់ពីប្រទេសជិតខាង
BY Khmernote Media
March 29, 2019
ខេត្តព្រះសីហនុ- នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីពេទ្យសត្វ បានរៀបចំដុតកំទេចចោលនូវសាច់សត្វចម្រុះ ដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងខុសច្បាប់ មកលក់ចែកចាយក្នុងទីផ្សារក្រុងព្រះសីហនុ ហើយត្រូវបានមន្ត្រីពេទ្យសត្វចាប់បាននៅបេនឡានមហោស្រពចាស់កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
លោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ថ្លែងថានេះជាវិធានការទប់ស្កាត់ការចរាចរណ៍សាច់សត្វខុសច្បាប់ ដើម្បីរក្សាសុខភាពប្រជាពលរដ្ឋ ការពារ ការចម្លងរោគប៉េស្តអាហ្វ្រិកនៅលើសាច់សត្វ ឬសាច់សត្វដែលមានសារធាតុគីមីផ្សេងៗផងដែរ។ ប្រធានការិយាលយ័ផលិតកម្មបសុព្យាបាល មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តលោកស្រីហែម ផល្លា ថ្លែងថា សាច់សត្វដែលចាប់បានយកមកដុតកំទេចចោលនេះមានចំនួន120Kg រួមមានទ្រូងទា សាច់ជ្រូកកញ្ចប់ និងពោះគោ៕

ប្រភព៖ លោក Huy Bunleng






