ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូប​ព្រះ​បដិមា​ប្រមាណ​ជា​៣០០​ទៅ​៤០០​អង្គ​តម្កល់​ទុក​ក្នុង​វត្ដ​ព្រែក​ហូរ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​នៅ​ក្រុង​តា​ខ្មៅ​

    BY Khmernote Media March 30, 2019
    រូប​ព្រះ​បដិមា​ប្រមាណ​ជា​៣០០​ទៅ​៤០០​អង្គ​តម្កល់​ទុក​ក្នុង​វត្ដ​ព្រែក​ហូរ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​នៅ​ក្រុង​តា​ខ្មៅ​

    ខេត្តកណ្ដាល៖ រូបព្រះបដិមាប្រមាណជា៣០០ទៅ៤០០អង្គ កសាងអំពីស្ពាន់ ដែលតម្កល់ក្នុងវត្ដព្រែកហូរ ត្រូវជនមិនស្គាល់មុខលួច បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១០នាទីត្រង់ចំណុចក្នុងវត្តព្រែកហូរ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា រូបព្រះបដិមាដែលត្រូវជនមិនស្គាល់មុខលួចយកទៅនោះ មានប្រមាណជា៣០០ទៅ៤០០អង្គ កសាងអំពីស្ពាន់ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតមកវិញមានចំនួន២៦អង្គ ។

    ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់គណៈកម្មការវត្ដបានឲ្យដឹងថា រូបព្រះបដិមាស ដែលនៅក្នុងវត្ដព្រែកហូរមានចំនួន៥០០០អង្គ ហើយរូបបដិមាខាងលើ ត្រូវបានគណៈកម្មការយកទៅតម្កល់ទុកនៅក្រោមបល្ល័ងព្រះ ក្នុងបរិវេណវត្ដព្រែកហូរអស់រយៈពេលជាយូរមកហើយ មិនដែលមានការបាត់បង់នោះទេ ។ លុះមកដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៩ ស្រាប់តែឈ្មោះ ខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន២៦អង្គ ខាងលើនោះ មកប្រគល់ឲ្យឈ្មោះ មឿន វាសនា ជាកូនសិស្សលោក ទើបបង្កការភ្ញាក់ផ្អើលដល់គណៈកម្មការវត្ដ រួចបាននាំគ្នាមកមើលកន្លែងតម្កល់ទុករូបព្រះបដិមា ដោយសង្ស័យមានជនណាលួច ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីមកធ្វើការពិនិត្យកន្លែងកើតហេតុ ។

    បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកធ្វើការពិនិត្យ រួមជាមួយគណះកម្មការ ព្រះសង្ឃគង់នៅក្នុងវត្ដ បាននាំគ្នារាប់មើលឃើញថា រូបព្រះបដិមា ត្រូវបានចោរលួចបាត់អស់ប្រមាណជា៣០០ទៅ៤០០អង្គ ។ ចំពោះករណីខាងលើនេះ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកមុខជនសង្ស័យមកចាត់ការតាមនីតិវិធីច្បាប់ ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay